ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានចាប់ខ្លួនបុរសម្នាក់ពីបទរំលោភសេពសន្ថវៈមកលើអនីតិជនក្រោមអាយុ១៥ឆ្នាំ កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ក្នុងការដ្ឋានសំណង់មួយកន្លែងនៅភូមិបន្លាស្អិតសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រោយពេលគេធ្វើសកម្មភាពរួច។
ឈ្មោះ កែវ ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់មានទីលំនៅភូមិកើតហេតុ ជាជនជាប់ចោទដែលត្រូវសមត្ថកិច្ចចាប់ខ្លួនតាមបណ្ដឹងរបស់ជនរងគ្រោះ។
មន្ត្រីប៉ូលិសមូលដ្ឋានបាននិយាយថា ជនជាប់ចោទនិងម្តាយក្មេងស្រីរងគ្រោះធ្វើការកម្មករសំណង់ជាមួយគ្នា និងមានកូនស្រីឈ្មោះ ពុធ សុខហេង អាយុ៦ឆ្នាំ នៅថ្ងៃកើតហេតុជនជាប់ចោទរុញរទេះ នៅពេលទៅដល់បន្ទប់ទឹកក៏ល្បួងនាងតូចនោះឲ្យចូលបន្ទប់ទឹកជាមួយដែរប្រាប់ថា ឈឺនោមហើយក៏ធ្វើសកម្មភាពចាប់រំលោភតែ។
ម្តាយនាងរងគ្រោះនិយាយថា ជនជាប់ចោទចាប់រំលោភកូនគាត់ តែប៉ូលិសនិយាយថា មិនទាន់បានចាប់រំលោភស៊ីជំរៅនៅឡើយទេដោយគ្រាន់តែកំពុងធ្វើសកម្មភាពចាប់សំរាតខោ ប៉ងរំលោភតែត្រូវម្តាយក្មេងស្រីរងគ្រោះមកទាន់ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសនោះទៅសាកសួរ៕

0 Comments