Ad Code

ក្រុម​បូកូហារ៉ាម សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ ការវាយប្រហារ​ថ្មី នៅ​ក្នុង​ទីក្រុង​របស់​ប្រទេស​នីហ្សេរីយ៉ា​


ពួកសាក្សី​បាន​និយាយ​នៅ​ថ្ងៃព្រហស្បតិ៍​ថា ពួក​សកម្មប្រយុទ្ធ​បូកូហារ៉ាន​ បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​ និង​បាន​ដុត​កំទេច​ផ្ទះសម្បែង​នៅ​ក្នុង​ទីក្រុង​បាហ្កា នៅភាគ​ឦសាន​ប្រទេស​នីហ្សេរីយ៉ា​ពិរថ្ងៃកន្លង​មក​ ដែល​ការ​បាញ់​សម្លាប់​លើកទីពីរ ចាប់​តាំង​ពី​បាន​ដណ្តើម​កាន់កាប់​នៅ​ទីនោះ​ កាល​ពី​ដំណាច់​សប្តាហ៍​នោះ។

អ្នកស្រុក​ពីរ​នាក់​និយាយថា ពួក​ឧទ្ទាម​ឥស្លាម​និយម​ បាន​បាញ់​ដោយ​មិន​រើស​មុខ​ និង​បាន​ដុត​ផ្ទះសម្បែង​កាល​ពីល្ងាច​ថ្ងៃ​អង្គារ​ នៅ​ក្នុង​ការ​វាយឆ្មក់​ ទៅលើ​ប្រជាជន​ស៊ីវិល​ ដែល​បាន​បន្តរហូរ​ដល់​ថ្ងៃពុធ។

លោក មហាមេដ ប៊ូកា (Mohamed Bucar) បាននិយាយប្រាប់​រ៉យទ័រ​ ក្រោយ​ពី​រត់​គេច​ទៅ​កាន់​រដ្ឋធានី​ម៉ៃឌូហ្កូរីថា «ខ្ញុំ​បាន​គេច​ខ្លួន​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ ដោយ​ជិះរថយន្ត​ ក្រោយពីមើលឃើញ​ ក្រុម​បូកូហារ៉ាម សម្លាប់​ប្រជាជន​មក ខ្ញុំ​បាន​ឃើញ​សាកសព​នៅ​តាមផ្លូវ​។ កូនក្មេង​ និង​ស្ត្រី​ មាន​អ្នក​ខ្លះ​ស្រែក​យំ​ឲ្យ​ជួយ»

តាម​តួលេខ​របស់​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស​ នៅ​ក្នុង​ខែ​វិច្ឆិកា បាន​ឲ្យ​ដឹងថា ពួក​ឧទ្ទាម​បាន​សម្លាប់​ប្រជាជន​ជាង ១០.០០០នាក់​ កាល​ពី​ឆ្នាំ​មុន។ បញ្ហានេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការគំរាម​ដ៏ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ប្រទេស​នីហ្សេរីយ៉ា​ ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ដ៏ធំ​បំផុត​របស់​អាហ្រ្វិក​ និង​ជា​ការ​ឈឺ​ក្បាល​សម្រាប់​ប្រធានាធិបតី​លោក ហ្កត់ឡាក់ ចូណាថាន់ (Goodluck Jonathan) មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃទី១៤ ខែកុម្ភៈ៕



Post a Comment

0 Comments

Close Menu