ពួកអ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃពុធថា ១ភាគ៣នៃប្រេងបំរុងរបស់ពិភពលោក និងពាក់កណ្ដាលនៃឧស្ម័នបំរុង ព្រមទាំង៨០%នៃធ្យូងថ្មបំរុងពុំត្រូវបានប្រើប្រាស់ទេ នៅក្នុងបណ្ដាទសវត្សរ៍ខាងមុខ ប្រសិនបើកម្ដៅពិភពលោកស្ថិតនៅក្រោមកម្រិត២អង្សា Celsius ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីធម្មជាតិ ភាគច្រើន(yournal Nature) ពួកអ្នកស្រាវជ្រាវបាននិយាយថា ភាគច្រើនលើសលប់នៃធ្យូងថ្មបំរុងនៅចិន រុស្ស៊ី និងអាមេរិក ត្រូវស្ថិតនៅក្នុងដី ក៏ដូចជាប្រេងជាង២៦០,០០០បារ៉ែលនៃប្រេងបំរុង នៅមជ្ឈិមបូព៌ា ដែលស្មើនឹងប្រេងបំរុងទាំងអស់របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ តំបន់ដែលរួមមាន ប្រទេសអូស្ត្រាលី ក៏ត្រូវទុកធ្យូងថ្មបំរុងរបស់ខ្លួនចំនួន៩៥% នៅក្នុងដីផងដែរ។ ការសិក្សាបានរកឃើញដូច្នេះ។ បច្ចេកវិជ្ជានៃការចាប់និងស្តុកទុកកាបូន(CCS) គ្រាន់តែមានខុសគ្នាជាមធ្យមចំពោះចំនួនប្រេងដែលមានសម្រាប់ដុត។ លោក Christoptie McGlade ដែលបានដឹកនាំការសិក្សានៅវិទ្យាស្ថានរបស់University College London ដើម្បីធនធានប្រកបដោយនិរន្តរភាពបាននិយាយថា "អ្នកធ្វើគោលនយោបាយត្រូវតែដឹងថា សភាវគតិរបស់ពួកគេដើម្បីប្រើប្រាស់ឲ្យបានពេញលេញនូវប្រេងផូស៊ីល នៅក្នុងប្រទេសរបស់ពួកគេ គឺមិនត្រូវគ្នាទាំងស្រុងជាមួយការសន្យារបស់ពួកគេចំពោះទិសដៅ២អង្សា Celsiusនោះទេ"។
លោកMcGlade បានបន្តថា អ្នកធ្វើគោលនយោបាយ និងសាធារណជន ត្រូវបានផ្សព្វផ្សាយឲ្យដឹងអំពីការខុសគ្នារវាងអ្វីដែលពួកគេកំពុងធ្វើ និងអ្វីដែលពួកគេបាននិយាយ ជាពិសេសនៅមុនការជជែករបស់អង្គការសហប្រជាជាតិអំពីការដោះស្រាយមួយដើម្បីប្រយុទ្ធនឹងកម្ដៅពិភពលោកដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉ារីស នៅក្នុងខែធ្នូ ឆ្នាំ២០១៥។
ចំពោះការសិក្សា លោកMcGlade និងសាស្ត្រាចារ្យPaul Ekins នាយកនៃវិជ្ជាស្ថានUCL និងជាសហអ្នកស្រាវជ្រាវរបស់លោក បានប្រើប្រាស់ជាលើកដំបូងនូវការសិក្សាផ្សេងៗដែលត្រូវបានបោះពុម្ពផ្សាយដើម្បីប៉ាន់ស្មានអំពីបរិមាណ ទីតាំងនិងលក្ខណៈនៃប្រេង ឧស្ម័ន និងធ្យូងថ្ម និងធនធានបំរុងរបស់ពិភពលោក។
បន្ទាប់មកពួកគេបានប្រើប្រាស់គំរូការវាយតម្លៃបញ្ជូនគ្នាដើម្បីរុករកធនធានណាមួយក្នុងចំណោមធនធានទាំងនេះ ក៏ដូចជាប្រភពថាមពលកាបូនទាបដូចជា នុយក្លេអ៊ែរ និង ប្រភពថាមពលដែលអាចត្រួតពិនិត្យបានត្រូវតែបានប្រើប្រាស់រហូតដល់ឆ្នាំ២០៥០ ដើម្បីឆ្លើយតប ចំពោះសេចក្តីត្រូវការថាមពលរបស់ពិភពលោក៕
ថាលីយ៉ាន

0 Comments