Ad Code

សមត្ថកិច្ច​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​សៀមរាប​នៅតែ​បន្ត​ការងារ​ជំនាញ​របស់​ខ្លួន

សៀមរាប​ ៖ ​លោក​វរសេនីយ៍ឯក​ ចៅ ម៉ៅ វីរៈ​ ស្នងការ​រង​ទទួល​បន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ និង​លោក​វរសេនីយ៍ត្រី ជា គឹម​សាន នាយការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ​ផល ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ក៏ដូចជា​លោក​ឧត្ដមសេនីយ៍ទោ​ សត ណា​ឌី ស្នងការ​នគរបាល​ខេត្ត​សៀមរាប និង​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ ​ ​​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​តែងតែ​​​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការងារ​រដ្ឋបាល​ចំពោះ​ជនបរទេស​ដែល​រស់នៅ​ក្នុង​ក្រុង​សៀមរាប​ដែល​មក​ប្រកបរបរ​ផ្សេងៗ​ផងដែរ។

លោក​វរសេនីយ៍ឯក ចៅ ម៉ៅ វី​រៈ​ ស្នងការ​រង​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​ចំពោះ​ជនបរទេស​ដែល​រស់នៅ​ក្នុង​ក្រុង​សៀមរាប​ទាំង​ទីតាំង​ស្នាក់នៅ ​ប្រកប​អាជីវកម្ម និង​បម្រើ​ការងារ​ផ្សេងៗ​ជាច្រើន​កន្លែង​កាលពី​ថ្ងៃ​ទី​០៦ ​ខែ​មករា​ ឆ្នាំ​២០១៥​កន្លង​ទៅ​រួច​មក​ ជា​លទ្ធផល​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​ និង​នាំ​ខ្លួន​ជនជាតិ​វៀតណាម​ភេទ​ស្រី​ចំនួន​៦​នាក់​ ដែល​មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​បំពេញបែបបទ​សុំ​ស្នាក់នៅឲ្យ​បាន​ត្រឹមត្រូវ។ សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា​បន្ទាប់ពី​បាន​ឃាត់ខ្លួន​ និង​ធ្វើការ​ត្រួតពិនិត្យ​រកមើល​ឯកសារ​ពី​ជនអន្តោប្រវេសន៍​ខាងលើ​ទាំង​អស់ហើយ​នោះ​ រហូតមកដល់​ថ្ងៃទី​០៨​ខែ​មករា​នេះ​ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​ភេទ​ស្រី​ទាំង​៦​នាក់​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត​ដោយ​ចោទប្រកាន់​ពីបទ​ស្នាក់នៅ​ខុសច្បាប់៕

Post a Comment

0 Comments

Close Menu