Ad Code

សហ​បណ្តឹង​ចាំបាច់​

 ​

(​ត​ចប់​)

(​ខ​)​​ប្រភេទ​មួយទៀត គឺជា​សហ​បណ្តឹង ចាំបាច់​ដែល​ក្នុងចំណោម​បុគ្គល​ច្រើន​នាក់ ម្នាក់ៗ អាចធ្វើ​បណ្តឹង​ដាច់ដោយឡែក​ពីគ្នា​បាន ក៏ ប៉ុន្តែ​ពេលដែល​បណ្តឹង​ត្រូវបាន​ដាក់​ជា​សហ បណ្តឹង មានការ​ចាំបាច់​ត្រូវ​ចេញ​សាលក្រម​ជា រួម​ចំពោះ​សិទ្ធិ ឬ កាតព្វកិច្ច​ដែលជា​កម្មវត្ថុ​នៃ ការទាមទារ​។ ទោះបីជា​ភាគី​ម្ខាង​ធ្វើបណ្តឹង​ដោយ ឯកឯង​ក៏ដោយ​ក៏មាន​ករណីខ្លះ​ដែល​បញ្ញត្តិ ច្បាប់​កំណត់ថា អានុភាព​នៃ​សាលក្រម​ទៅលើ តតិយជន និង ភាគី​ម្ខាង​ទៀត​ដែរ។

ក្នុងករណីនេះ​ប្រសិនបើ​តតិយជន​ដែល​ត្រូវ​ទទួល​អានុភាព​នៃ​សាលក្រម​នោះ ក្លាយទៅជា អ្នកធ្វើ​សហ​បណ្តឹង សហ​បណ្តឹង​នោះ​គឺជា​សហ បណ្តឹង​ចាំបាច់​។ ឧទាហរណ៍​នៃ​ករណីនេះ​មាន ដូចជា បណ្តឹងទាមទារ​ឲ្យ​លុបចោល​នូវ សេចក្តីសម្រេច​របស់​ម​ហា​សន្និបាត​របស់​ម្ចាស់ ហ៊ុន ដែល​ត្រូវ​បានដាក់​ពាក្យបណ្តឹង​ដោយ ម្ចាស់​ហ៊ុន​ច្រើន​នាក់ ឬ បណ្តឹងទាមទារ​ឲ្យ បញ្ជាក់​នូវ​មោឃភាព​អាពាហ៍ពិពាហ៍ ឬ លុប ចោល​នូវ​អាពាហ៍ពិពាហ៍​ដែល​ត្រូវបាន​ដាក់ពាក្យ​បណ្តឹង​ដោយ​ញាតិ​ច្រើន​នាក់​។

ម្ចាស់​ហ៊ុន​តែ​ម្នាក់​ក៏ដោយ ក៏​អាចដាក់​ពាក្យ បណ្តឹងទាមទារ​ឲ្យ​លុបចោល​នូវ​សេចក្តី សម្រេច​របស់​មហាសន្និបាត​នៃ​ម្ចាស់​ហ៊ុន​តែ ម្នាក់ឯង​បានដែរ ឬ ញាតិ​ក៏​អាចដាក់​ពាក្យបណ្តឹង ទាមទារ​ឲ្យ​បញ្ជាក់​នូវ​មោឃភាព​នៃ​អា​ពា​ហ៍ ពិពាហ៍ ឬ ឲ្យ​លុបចោល​នូវ​អាពាហ៍ពិពាហ៍ តែឯង​ក៏បាន​ដែរ ប្រសិនបើ​យកប្តី​ប្រពន្ធ​នោះ មក​ធ្វើជា​សហ​ចុង​ចម្លើយ​។ ក៏ប៉ុន្តែ​ក្នុងករណី ដែល​ម្ចាស់​ហ៊ុន​ច្រើន​នាក់ ឬ ញាតិ​ច្រើន​នាក់ ក៏​អាចដាក់​ពាក្យបណ្តឹង ដោយ​តាំងខ្លួន​ជា​សហ ដើមចោទ តុលាការ​ត្រូវ​ចេញ​សាលក្រម​ជារួម ចំពោះ​ម្ចាស់​ហ៊ុន ឬ​ញាតិ​ច្រើន​នាក់​នោះ​។ ប្រសិន បើ​ចេញ​សាលក្រម​ផ្សេងៗ​គ្នា​ដោយ​គ្មាន​ឯកភាព​ចំពោះ​ម្ចាស់​ហ៊ុន​នីមួយៗ ឬ ចំពោះ​ញាតិ នីមួយៗ​ដើមចោទ​ម្នាក់ៗ​នឹង​ទទួល​នូវ​អានុភាព​នៃ សាលក្រម មិនត្រូវ​គ្នា​នឹង​អានុភាព​នៃ​សាលក្រម ដែល​ត្រូវ​បានទទួល​ដោយ​ដើមចោទ​ដទៃទៀត ដូ​ចេះ្ន​ហើយ​អត្ថិភាព ឬ នត្ថិភាព​នៃ​សិទ្ធិ ឬ ទំនាក់ទំនង​គតិយុត្ត​ដែលជា​កម្មវត្ថុ​នៃ​បណ្តឹង​នឹង មិនអាច​កំណត់​ជា​ស្ថាពរ​បានឡើយ​។

ប្រភេទ​សហ​បណ្តឹង​ចាំបាច់​នេះ​អាច​ហៅ បាន ថា ឧ​ប​សហ​បណ្តឹង​ចាំបាច់​(​សហ​បណ្តឹង ចាំបាច់​ដោយ​ប្រភេទ​ដូចគ្នា​)​។ ក្នុង​សហ​បណ្តឹង ចាំបាច់ តុលាការ​ត្រូវ​ចេញ​សាលក្រម​ជារួម​ចំពោះ​អ្នកធ្វើ​សហ​បណ្តឹង​ទាំងអស់ ហេតុ​ដូ​ចេះ្ន មាន​សេចក្តី​តម្រូវការ​តាមច្បាប់​ឲ្យមាន​ឯក ភាព​ស្តីពី​ធនធាន​មូលដ្ឋាន​នៃ​សាលក្រម និង​ស្តី ពី​ដំណើរការ​បណ្តឹង​។ ដូ​ចេះ្ន​សកម្មភាព​ដែល បានធ្វើ​ដោយ​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នកធ្វើ សហ​បណ្តឹង ហើយ​ដែលមាន​ផលប្រយោជន៍ ដល់​ភាគី​អ្នកធ្វើ​សហ​បណ្តឹង (​សេចក្តីថ្លែងការណ៍ មិន​ទទួលស្គាល់​អង្គហេតុ​ណាមួយ ឬ ការ​អះ អាង​អង្គហេតុ​តវ៉ា​ជាដើម​) ត្រូវមាន​អានុភាព ចំពោះ​អ្នកធ្វើ​សហ​បណ្តឹង​ទាំងអស់ ដូច​សកម្ម ភាព​ដែល​បុគ្គល​ទាំងអស់គ្នា​បានធ្វើ​ដែរ ផ្ទុយ ទៅវិញ សកម្មភាព​ដែល​ធ្វើឲ្យ​ខាត​ប្រយោជន៍ ដល់​ភាគី​អ្នកធ្វើ​សហ​បណ្តឹង​(​ការ​សារ ភាព​តាម ផ្លូវ​តុលាការ ការលះបង់ ឬ ការទទួលស្គាល់​នូវ ការទាមទារ ជាដើម​) នឹង​ពុំមាន​អានុភាព​ឡើយ ប្រសិនបើ​បុគ្គល​ទាំងអស់នោះ​មិនបាន​ធ្វើ​សកម្មភាព​នោះ​ដោយ​រួមគ្នា​ទេ​។ សកម្មភាព​ដែល​បាន ធ្វើ​ដោយ​បុគ្គល​ក្នុងចំណោម​អ្នកធ្វើ​សហ​បណ្តឹង ក៏​មិនមាន​អានុភាព​ចំពោះ​បុគ្គល​នោះដែរ​។ ផ្ទុយទៅវិញ សកម្មភាព​បណ្តឹង​ដែល​ធ្វើ​ដោយ ភាគី​ម្ខាង​ទៀត ទោះ​ជាមាន​ផលប្រយោជន៍ ឬ ធ្វើឲ្យ​ខូច​ផលប្រយោជន៍​ក៏ដោយ ប្រសិនបើ បានធ្វើ​ចំពោះ​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នកធ្វើ សហ​បណ្តឹង អានុភាព​នៃ​សកម្ម​ភា​នោះ​នឹង​កើត ឡើង​ចំពោះ​អ្នកធ្វើ​បណ្តឹង​ទាំងអស់គ្នា​។ ម្យ៉ាង ទៀត​ក្នុងករណី​ដែល​ហេតុដែល​នាំឲ្យ​ផ្អាក ឬ បង្អង់​នីតិវិធី​នៃ​បណ្តឹង​បាន​កើតឡើង​ចំពោះ បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នកធ្វើ​សហ​បណ្តឹង​នីតិវិធី​បណ្តឹង​នោះ ត្រូវ​ផ្អាក ឬ បង្អង់ ចំពោះ​បុគ្គល​ទាំងអស់​៕

ពន្យល់​ក្រមនីតិវិធី​រដ្ឋប្បវេណី​

អង្គ កុលបុត្រ

(​និស្សិត​សាកលវិទ្យាល័យ​ច្បាប់​)​

Post a Comment

0 Comments

Close Menu