Ad Code

សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្កោលទោស​ចំពោះ​ការ​បាញ់ប្រហារ​ទៅលើ​ទីស្នាក់ការ​ទស្សនាវដ្តី​បារាំង

ភ្នំពេញ ​៖​ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស​ម្តែ​ង​នូវ​ក្តី​រន្ធត់​យ៉ាងខ្លាំង និង​ថ្កោលទោស​ចំពោះ​ការបាញ់ប្រហារ​ទៅលើ​ទីស្នាក់ការ​ទស្សនាវដ្ដី​បារាំង កាលពី​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ។

យោងតាម​លិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្ញើ​ជូន Manuel Valls នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង​ចុះ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា "​ខ្ញុំ​មាន​ក្តី​រន្ធត់​ឥត ដោយ​ទទួល​ព័ត៌មាន​ពី​ការវាយប្រហារ​ពី​ក្រុម​ភេរវករ​ទៅលើ​ទស្សនា​វ​ដ្តី​បារាំង Charlis Hebdo ដែល​ធ្វើ​ឲ្យ​ប្រជាជន​ស្លូតត្រង់​បាត់បង់​ជីវិត និង​របួស​ជាច្រើន​នាក់ និង​បណ្តាល​ឲ្យ​ប្រជាជន​បារាំង មានការ​តក់ស្លុត​យ៉ាងខ្លាំង កាលពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៥"​។

ជាមួយ​នឹង​ការ​លើកឡើង​ខាង​លើ​នេះ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សូម​ថ្កោលទោស​យ៉ាង​ខ្លាំង​បំផុត ចំពោះ​អំពើ​​ភេរវកម្ម​ដ៏​សាហាវ​ព្រៃផ្សៃ​នេះ។ ទង្វើ​ដ៏​សាហាវ​ឃោរឃៅ​ជ្រុលនិយម​នេះ ​ វា​ក៏​ជា​ការ​វាយប្រហារ​មួយ​ផង​ដែរ ប្រឆាំង​ទៅ​នឹង​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​អ្នកកាសែត​។​

សម្តេច​បាន​បញ្ជាក់​ថា "​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​នេះ ដល់​ជនរង​ង្គ្រោះ និង​ក្រុមគ្រួសារ​នៃ​សព ចំពោះ​ការ​បាត់​បង់ជីវិត​ជនស្លូតត្រង់ ក្នុង​អំពើ​ហិង្សា​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​៕ 

Post a Comment

0 Comments

Close Menu