សៀមរាប ៖ ប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ បង្ក្រាបបទល្មើសចាត់ចែង និងសម្រួលឲ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅបន្ទប់ជួលក្នុងផ្ទះសំណាក់ស្វិត ដែលស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៨ខែមករា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិឃុំខាងលើ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីបានចំនួន៦នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពនៅក្នុងផ្ទះសំណាក់នោះ។
លោកវរសេនីយ៍ទោអ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានប្រាប់ថា ក្នុងការចុះបង្ក្រាបករណីខាងលើនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់បានចំនួន៦នាក់មានៈ ១-ឈ្មោះសួនម៉ាលិស ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាសាក់ ឃុំសបួមាស ក្រុង-ខេត្តខេត្តបាត់ដំបង (សមគំនិតជួញដូរ) ២/ឈ្មោះ ប៊ូប៊ុនថាន់ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិគោកចាន់ឃុំកណែ្តក ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ជួញដូរ)ទី៣/ឈ្មោះយឺនសួស្តី ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុងសៀមរាប ៤/ឈ្មោះហ៊តសុណយ ភេទប្រុសអាយុ១៦ឆ្នាំ រស់ភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ៥/ឈ្មោះជាស្រីភេទស្រី អាយុ១៦ឆ្នាំរស់នៅភូមិស្វាយដង្គំសង្កាត់ស្វាយដង្គំក្រុងសៀមរាប ៦/ឈ្មោះលាងសុផាន់ភេទស្រីអាយុ២៣ឆ្នាំ រស់នៅភូមិលលៃ ឃុំបាគងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន៥គ្រឿង,ថ្នាំ មេតំហ្វេតាមីនចំនួន១កញ្ចប់ ទម្ងន់០,២ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន០១ ដាវដែក០១ដើម ម៉ូតូចំនួន២គ្រឿងសម្ភារៈវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនធំ។ លោកបន្តថា បច្ចុប្បន្នជនសង្ស័យទាំង៦នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

0 Comments