នាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលីលោក តូនីអាប់បត់(Tony Abbott) នៅថ្ងៃសុក្របានប្រឈមមុខនឹងប្រតិកម្មអវិជ្ជមានមួយ ស្តីពីទង្វើដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកចំពោះព្រះអង្គហ្វីលីព(Philip)របស់ប្រទេសអង់គ្លេស ដែលបានជំរុញឲ្យមានការចំអក និងសំនួរអំពីកិច្ចដឹកនាំរបស់លោកទោះបីជាមកពីពួកអ្នកគាំទ្រអភិរក្សនិយមក៏ដោយ។
លោកអាប់បត់ដែលកំរិតពេញចិត្តបុគ្គលរបស់លោក បានធ្លាក់ចុះនៅក្នុងការបោះឆ្នោតស្ទាបស្ទង់មតិកាលពីពេលថ្មីៗនេះនិយាយថា សេចក្តីសម្រេចចិត្តផ្តល់កិត្តិយសឲ្យអស្សឬទ្ធិអេឌិនបឺកស្វាមី៩៣វស្សារបស់ព្រះមហាក្សត្រីយានីអេលីហ្សាបេត II នោះធ្វើអស្សឬទ្ធិរបស់ប្រទេសអូស្ត្រាលីនោះគឺជាគំនិតផ្ចុងផ្ដើមរបស់លោកផ្ទាល់សម្រាប់ទិវាអូស្ត្រាលីនៅថ្ងៃច័ន្ទ។
ប៉ន្តែការផ្តល់កិត្តិយសនេះបានបង្កឲ្យមានការខឹងសម្បានៅក្នុងក្រុមជម្រុះជាតិសេរីរបស់លោកអាបបត់ជាមួយនឹងពួកអ្នកនយោបាយ ដែលគេមិនបញ្ចេញឈ្មោះ ត្រូវបានគេរាយការណ៍ថា បានចាត់ទុកទង្វើនេះថា «ល្ងីល្ងើ» និងមិនអាចទៅរួច ដើម្បីពន្យល់ដល់ប្រជាជនអូស្ត្រាលីឲ្យបានយល់នោះ។
សមាជិកសភាជាតិសេរីលោក វ៉ារ៉េន អេន (Warren Entsch) និយាយថា «សម្រាប់ខ្ញុំ ខ្ញុំមិនយល់ថា តើហេតុអ្វីបានជាលោកអាបបត់ផ្តល់កិត្តិយសអស្សឬទ្ធិដល់ស្តេចអង់គ្លេសនោះ៕
0 Comments