Ad Code

មេគោ​ចំឡែក​កើតកូន​ភ្លោះ​បាន​រហូតដល់​ទៅ​៥​ក្បាល​


ព្រៃវែង ៖ មាន​មេគោ​ចម្លែក​មួយ​ក្បាល​កើត​បានកូន​ភ្លោះ​រហូតដល់​ទៅ​៥​ក្បាល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយមាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​មក​ចោមរោម​មើល។ ហេតុការណ៍​គោរ​កើត​បានកូន​ភ្លោះ​៥​ខាងលើ​នេះ​បាន​កើត​ឡើង​នៅក្នុង​ភូមិ​ស្នាយ​បាំង ​ឃុំ​កំពង់​សឹង​ ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង។ លោក​ វ៉ន រឹម​ មាន​អាយុ​៦៦​ឆ្នាំ​ មុខរបរ​ជា​កសិករ ​រស់​នៅ​ភូមិ​/ឃុំ​ខាងលើ​ នឹង​ត្រូវជា​ម្ចាស់​គោ​បាន​ប្រាប់​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា​ មេគោ​របស់​លោក​គឺ​កើតកូន​បាន​ចំនួន​ពីរ​លើក​មក​ហើយ​ កាល​ពី​កើត​លើកទីមួយ​បានកូន​ភ្លោះ​២ ​តែ​ងាប់​មួយ​ នៅ​រស់​មួយ ​រហូតដល់​សព្វថ្ងៃ​តែ​រហូតដល់​ថ្ងៃទី៥​ខែមករា​ ឆ្នាំ២០១៥ មេគោ​របស់​លោក​បាន​កើត​កូន​ម្តង​ទៀត​ តែ​កើត​ម្តងនេះ​គឺ​នៅ​វេលា​ម៉ោង៦​ ថ្ងៃ​ទី៥​ ខែមករា ​ឆ្នាំ២០១៥ គឺ​កើត​បានកូន​មួយ​រហូតដល់​ម៉ោង​ប្រហែល​៩​យប់​កើត​បាន​មួយទៀត​លោក​គិតថា​ ប្រហែល​អស់ហើយ​ លុះ​រហូតដល់​ម៉ោង​១២​យប់​កណ្ដាល​អាធ្រាត្រ ស្រាប់​កើត​បានកូន​ចំនួន​៣​ទៀត​ជា​បន្តបន្ទាប់​ តែ​ជា​អកុសល​កូន​គោ​ដែល​កើតមក​បី​ចុងក្រោយ​គឺ​បាន​ស្លាប់​ទាំ​បី​ ហើយ​នៅតែ​កូន​ចំនួន​ពីរ​ដែល​កើតមក​មុនគេ​ ហើយ​កូន​គោ​ដែល​កើត​មក​មុន​គេ​នោះ​គឺ​មាន​សភាព​មិនសូវ​រឹងមាំ​នោះ​ទេ​ ដូចនេះ​លោក​សូម​ឲ្យ​មន្ត្រី​ពេទ្យសត្វ​មេត្តា​ជួយ​មក​ពិនិត្យ​នឹង​ជួយ​ព្យាបាល​កូន​គោ​របស់​លោក​ផង។ ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ​ផង​ដែរ​ លោក ចន​ វិសាល ​ប្រធាន​ការិយាល័យ​បសុព្យា​បាល​ខេត្តព្រៃវែង​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​នៅ​ថ្ងៃទី៦ ​ខែមករា ​ឆ្នាំ​២០១៥​ថា​ លោក​ក៏​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​លោក​ចុះ​ទៅ​ពិនិត្យ​នឹង​ព្យាបាល​កូន​គោ​ខាងលើ​នោះ​ផង​ដែរ៕ វិចិត្រ​

Post a Comment

0 Comments

Close Menu