Ad Code

ប៉ូលិស​ប៉ុស្តិ៍​ទំនប់ទឹក​លាក់បាំង​ករណី​ប្លន់​នៅខាងក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​


ភ្នំពេញ ៖ និស្សិត​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ចេញពី​រៀន ត្រូវ​ជនសង្ស័យ​វាយ​ប្លន់​យក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព​ កាលពី​វេលា​ម៉ោង​០៧​យប់​ ថ្ងៃទី​០៥ មករា ២០១៥ ស្ថិតនៅ​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត តាមផ្លូវ​លេខ​៣៤០ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។ ប៉ុន្តែ​សមត្ថកិច្ច​បាន​ព្យា​យាម​លាក់បាំង។

នារី​រងគ្រោះ​បានឱ្យដឹង​ទៀតថា មុនពេល​កើតហេតុ នាង​ទើបនឹង​ចេញពី​រៀន​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​អាយ​ខន ពណ៌លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1BI 9226 ជិះ​ម្នាក់ឯង ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​ខាងលើ​ជា​កន្លែង​ស្ងាត់ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ស្គូពី​ដែរ ពណ៌​ផ្កា​ឈូក បាន​ជិះ​ទៅ​អែបជិត ហើយ​វាយ​មួយ​ដៃ​ និង​ដក​កាំភ្លើង​ភ្ជង់​គំរាម​ឱ្យ​ឈប់​ប្លន់​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់ ដោយ ជនសង្ស័យ​ជិះ​ឆ្ពោះទៅ​ទិស​ខាងត្បូង ចំណែក​បក្សពួក​ម្នាក់ទៀត ជិះ​ឆ្ពោះទៅ​ទិស​ខាងជើង​វិញ។

ក្រោយ​កើតហេតុ​ជនរងគ្រោះ ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ​ប៉ុន្តែ​សំណុំ​រឿង​នោះ​មិនត្រូវ​បាន​សមត្ថកិច្ច​រាយការណ៍​ទៅ​ថ្នាក់លើ​ឡើយ​។ នារី​រងគ្រោះ​ឈ្មោះ​រស់ ស៊ីនួន អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២​នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ស្នាក់នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មាន​ឪពុក​ជា​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ៕


Post a Comment

0 Comments

Close Menu