មេបញ្ជាការយោធាថ្នាក់កំពូលរបស់ប្រទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកខកចិត្តជាជាងព្រួយបារម្ភអំពីទង្វើរបស់ប៉ាឡេស្ទីន ដើម្បីចូលរួមនៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តជាតិ ដោយបានហៅវាថា មិនចាំបាច់ពីព្រោះប្រទេសអ៊ីស្រាអែលអាចធ្វើការស៊ើបអង្កេតពាក្យបណ្តឹងដោយខ្លួនឯង។
ឧត្តមសេនីយ៍លោក បេន ចាមីន ហ្កាន់ (Benja min Gants) នាយអគ្គសេនាធិការកងកម្លាំងការពារប្រទេសអ៊ីស្រាអែល ក៏បាននិយាយផងដែរថា លោកជឿថា យន្តហោះវាយប្រហាររួម F-35គឺជាយន្តហោះចម្បាំងអនាគតសម្រាប់កងកម្លាំងការពារប្រទេសអ៊ីស្រាអែល ទោះបីជាមានការរិះគន់ពីការចំណាយ និងសមត្ថភាពរបស់ខ្លួនក៏ដោយ។
លោក ហ្កាន់ បានធ្វើសេចក្តីថ្លែងការណ៍របស់លោក ក្រោយពីជំនួបជាមួយសមភាគីសហរដ្ឋអាមេរិកលោកឧត្តមសេនីយ៍កងទ័ព លោក ម៉ាទីន ដេមសេយ (Martin Demsey) ប្រធានាយសេនាធិការរួម។ ទស្សនកិច្ចនោះធ្វើនៅពេលលោក ហ្កាន់ បញ្ចប់តំណែងរបស់លោកជានាយកសេនាធិការ។
ប្រទេសអ៊ីស្រាអែលកាលពីពេលថ្មីៗនេះ បានកាត់បន្ថយគម្រោងបញ្ជាទិញលើកទីពីរ នូវយន្តហោះចម្បាំងធុនប្រតិកម្ម F-35ផលិតដោយសហរដ្ឋអាមេរិក៕

0 Comments