Ad Code

ថ្នាក់ដឹកនាំ​ខណ្ឌ​សែន​សុខ​បន្ត​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​២.០៤២​នាក់​នៅ​សង្កាត់​ឃ្មួញ​


ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ប្រមាណ​២.០៤២​នាក់ ​ត្រូវ​បាន លោក​ លី សា​វេត គណៈ​អភិបាល​ខណ្ឌ​នេះ​ចាត់ចែង​ចែក​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន​ជូន​ដល់​ពួកគាត់ កាលពី​ព្រឹក​ថ្ងៃទី​១១​ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​បរិវេណ​សាលា​សង្កាត់​ឃ្មួញ ក្រោម​អធិបតី​ភាព​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះ​ជួយ​ខណ្ឌ​សែន​សុខ។ ការចែក​អត្តសញ្ញាណប័ណ្ណ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​វេទិកា​បញ្ចេញ​មតិ​សាធារណៈ​ដើម្បី​ភូមិ/សង្កាត់​មាន​សុវត្ថិភាព ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​។​

លោក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​មាន​ប្រសាសន៍​ថា នៅក្នុង​មូលដ្ឋាន​សង្កាត់​ឃ្មួញ មាន​ប្រជាជន​រស់នៅ​ចំនួន​៤២៦​គ្រួសារ ក្នុង​នោះ​បាន​ចែក​អត្តសញ្ញាណ​ជូន​ពួកគាត់​ចំនួន​៦​លើក​មក​ហើយ ស្មើ​និង​ចំនួន​៥.៦៨៣​នាក់​ ហើយនឹង​ចែក​ជូន​នៅ​ពេល​នេះ​ចំនួន​

.០៤២​នាក់​បន្ថែម​ទៀត​។​

តាម​ប្រសាសន៍​របស់​លោក​អធិការ​បាន​ឲ្យ​ដឹង​ថា ​ពេល​នេះ​ដោយមាន​ការ​យក​ចិត្ត​ទុកដាក់​ពី លោកស្នងការ និង​លោក លោក លី សា​វេត អភិបាលខណ្ឌ​សែន​សុខ​បាន​ផ្តល់​ថវិកា​ឧបត្ថម្ភ​ចំនួន​៧​លាន​រៀល​ដល់​កម្លាំង​នគរបាល​យើង​ចុះ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាជន​នៅ​តាម​មូលដ្ឋាន​ភូមិ/ សង្កាត់​តែម្តង ដើម្បី​សម្រួល​ដល់​ភាព​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ៕

សឿន​

Post a Comment

0 Comments

Close Menu