គ្រាប់រ៉ុក្កែតបានសម្លាប់ស៊ីវិល និងទាហានជាង១០នាក់ជ្រៅនៅក្នុងទឹកដី ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន នៅថ្ងៃអង្គារ ហើយពួកឧទ្ទាមបានរុញច្រានជាមួយនិងការវាយប្រហារមួយទៅកន្លែងប្រសព្វផ្លូវដែក ដែលកាន់កាប់ដោយកងទ័ព ជាការបរាជ័យដែលបង្ហាញឲ្យឃើញពីជំហានរបស់ក្រុងគៀរ ដែលកំពុងចុះខ្សោយមុនការចរចាសន្តិភាព។
ការរុលទៅមុខរបស់ពួកឧទ្ទាមស្និទ្ធរុស្ស៊ី បានបន្ថយសេចក្តីសង្ឃឹមលើកិច្ចព្រមព្រៀងមួយនៅពេលប្រទេសរុស្ស៊ីអ៊ុយក្រែន បារាំង និងប្រទេសអាល្លឺម៉ង់បើកកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសបេឡារូសនៅថ្ងៃពុធ ក្រោមគំនិតផ្ចុងផ្ដើមថ្មីរបស់បារាំង និងអាល្លឺម៉ង់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងសង្រ្គាមមួយដែលបានសម្លាប់មនុស្សជាង៥០០០នាក់។
ពួកអ្នកតំណាងនៃអង្គប្រជុំរបស់ក្រុមទាក់ទងនៅបេនឡារ៉ូស ស្តីពីវិបត្តិអ៊ុយក្រែន បានបដិសេធសេចក្តីរាយការណ៍មួយរបស់ទីភ្នាក់ងារសារព័ត៌មាន TASSរបស់រុស្ស៊ីដែលថាកិច្ចព្រមព្រៀងឈប់បាញ់មួយត្រូវបានគេសម្រេចនៅក្នុងការចរចានៅក្រុងមីន្សនោះ។ តំណាងឧទ្ទាមលោកដេនីស ភូសស៊ីលីន(Denis Pushilin) បាននិយាយប្រាប់ប៉ុស្តិ៍ Rossiya 24 របស់រុស្ស៊ីថា វាហាក់ដូចជាឆាប់ពេកក្នុងការចរចារកកិច្ចព្រមព្រងណាមួយនោះ។
សេតវិមាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់អូបាម៉ា (Obama) បានទទូចប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន (Putin)តាមទូរស័ព្ទនៅថ្ងៃអង្គារ ឲ្យយល់ព្រមចំពោះកិច្ចព្រមព្រៀងសន្តិភាព៕
0 Comments