ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន០៧លើក ក្នុងនោះយប់០៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ (ប្រុស) រងរបួសធ្ងន់១៤នាក់(ស្រី០៧នាក់),និងរបួសស្រាល០៧នាក់(ស្រី០៤នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង០៧លើកនេះបានបង្កឲ្យមានការខូចខាតយានយន្តសរុប១៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន០៨គ្រឿង,រថយន្តធុនតូចចំនួន០៤គ្រឿង,រថយន្តធុនធំ០១គ្រឿង។ របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីល្មើសល្បឿន០៥លើក, ប្រជែងគ្រោះថ្នាក់០២លើក។ ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន១២នាក់(យប់១១នាក់)។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតថា រថយន្តពិន័យសរុបចំនួន៧១៧គ្រឿង (រថយន្តធំ២០៥គ្រឿង) ស្មើនិង៧២៣ករណី ,ករណីល្មើសក្រដាសស្នាម៤៤៩គ្រឿង ស្មើនិង៤៥៩ករណីរួមមាន ប័ណ្ណបើកបរហួសសុពលភាព១៧ករណី,គ្មានប័ណ្ណអាជីវកម្ម២៥ករណី,ប័ណ្ណបើកបរខុសប្រភេទយានយន្ត០២ករណី,គ្មានប័ណ្ណអាជីវកម្ម២៥ករណី,គ្មានឆៀក៥៥ករណី, បើកបរហួសល្បឿនកំណត់៩១ករណី,ឆៀកហួសសុពលភាព១១ករណី,បើកបរមិនពាក់ខ្សែក្រវាត់២៥២ករណី ,ករណីល្មើសបច្ចេកទេសមាន២៦៨គ្រឿង ស្មើនិង២៦៨ករណីរួមមាន ដឹកសំពីងសំពោង២៣៦ករណី,ដឹកលើសចំណុះ៣១ករណី,បកកញ្ចក់ពណ៌០១ករណី។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១.៥៧១គ្រឿង ក្នុងនោះមានជិះម៉ូតូអត់ពាក់មួក៧៩០ករណី,ជិះម៉ូតូអត់កញ្ចក់៧២៣ករណី,ជិះម៉ូតូអត់កញ្ចក់ និងមួក១១ករណី,ស្រវឹងបើកបរ០៨ករណី,មិនគោរពសញ្ញាចរាចរណ៍០១ករណី,ម៉ូតូបើកភ្លើងពេលថ្ងៃ៣៦ករណី, និងដឹកលើសចំណុះ០២ករណី៕
រ៉ាវុទ្ធ
0 Comments