Ad Code

សហរដ្ឋអាមេរិក​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​យេ​ម៉ែន​


បុគ្គលិក​ស្ថានទូត​ និង​ពួក​មន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​កំពុង​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​ប្រទេស​យេ​ម៉ែន រដ្ឋ​ឧបទ្វីប​ស៊ី​ង​តោន ប្រឆាំង​អាល់​កៃ​ដា​។ ពួក​មន្ត្រី​សហរដ្ឋអាមេរិក​នៅ​ក្រុង​វ៉ា​ស៊ី​ង​តោន​បាន​បញ្ជាក់​អះអាង​ថា ស្ថានទូត​នឹង​បិទ​ដោយសារតែ​ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​មួយ​ដែល​ក្រុម​ឧបទ្វីប​បាន​ដណ្ដើម​ត្រួតត្រា​រដ្ឋធានី​សា​ណា​នោះ។​

ស្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី ចេ​ន​ផ្សា​គី (Jen Psaki) បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​។ ប៉ុន្តែ​លោកស្រី​បាន​កត់​សម្គាល់​ថា បុគ្គលិក​ស្ថានទូត ត្រូវ​បាន​កាត់បន្ថយ​បណ្ដើរៗ និង​និយាយ​ថា សុវត្ថិភាព​របស់​បុគ្គលិក​គឺជា​អាទិភាព​កំពូល​។ លោកស្រី​បាន​និយាយប្រាប់​សន្និសីទ​ទៀងទាត់​មួយ​ថា យើង​បាន​ប្រកាន់យក​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​ប្រា​ដក​ថា "​យើង​ធ្វើ​អ្វីៗ​ដែល​យើង​មិនអាច​ការពារ​បាន​"​។​

កាលពី​ខែ​មុន​ពួក​យុទ្ធជន​ហូ​ធី មូ​ស្លិ​ម​ស៊ី​អ៊ី​ត ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​បាន​ដណ្ដើម​កាន់​កាប់​រដ្ឋធានី​នៅក្នុង​ខែកញ្ញា​នោះ​បាន​កាន់កាប់​វិមាន​ប្រធានាធិបតី​បណ្ដេញ​ប្រធានាធិបតី​លោក អាប់​រ៉ាប់​ប៊ូ ម៉ាន់​សួរ (ManSour) និង​រដ្ឋាភិបាល​របស់​លោក​ចេញពី​តំណែង។​

ប្រទេស​យេ​ម៉ែន គឺជា​ជម្រក​របស់​ពួក​អាល់​កៃ​ដា នៅក្នុង​ឧបទ្វីប​អារ៉ាប់​ដែល​ជា​សាខា​មួយ​នៅក្នុង​ចំណោម​សាខា​ដ៏​សកម្ម​បំផុត​របស់​ក្រុម​ឥស្លាម​និយម​ស៊ុន​នី​សាកល៕​

រឹទ្ធ​

Post a Comment

0 Comments

Close Menu