ប៉ូលិសបាននិយាយនៅថ្ងៃពុធថា ប្រទេសអូស្រ្តាលីបានបញ្ឈប់ការវាយប្រហារភេរវកម្ម ដែលជិតកើតមាន ដោយបានចាប់ខ្លួនបុរសពីរនាក់ និងរឹបអូសទង់មួយរបស់រដ្ឋឥស្លាម កាំបិតមួយនិងវីដេអូមួយ ដែលនិយាយលំអិតពីគម្រោងនោះនៅក្នុងអំឡុងពេលវាយឆ្មក់មួយនៅក្នុងទីក្រុងស៊ីដនី។
ស្នងការរងប៉ូលិសញូវ សៅវេលលោកស្រីខាឌើរីនប៊ឺន (Cartherin Burn)និយាយថា វានឹងត្រូវគេចោទប្រកាន់ថា ការវាយប្រហារដែលមានគម្រោងនោះគឺស្របជាមួយ និងឯកសារមកពីរដ្ឋឥស្លាម។
សួរថា តើវាមានជាប់ពាក់ព័ន្ធនឹងកាត់ក្បាលទេនោះ លោកស្រីនិយាយថា ប៉ូលិសមិនប្រាកដនៅឡើយទេថា គេមានគម្រោងសម្រាប់ថ្ងៃអង្គារនៅទីក្រុងស៊ីដនី ហើយប្រហែលជានឹងរួមមានកាំបិតមួយដែរ។
បុរសទាំងពីរនាក់នោះម្នាក់អាយុ២៤ឆ្នាំ និងម្នាក់ទៀត២៥ឆ្នាំនោះ ត្រូវបានគេចាប់ខ្លួននៅក្នុងការវាយឆ្មក់មួយទៅលើអគារមួយនៅជាយក្រុងភាគខាងលិច នៃក្រុងស៊ីដនីនៅថ្ងៃអង្គារ និងត្រូវបានគេចោទប្រកាន់ថា កំពុងរៀបចំធ្វើសកម្មភាពភេរវកម្ម។
នាយករដ្ឋមន្ត្រីញូវ សៅវេលលោកម៉ៃ បាដ (Mike Baird) និយាយឧប្បហេតុ ដែលជាមហន្តរាយត្រូវបានបញ្ចៀស។
ក្រុមរដ្ឋឥស្លាមគឺជាអង្គការជីហាដនិយម ដ៏ឃោរឃៅ ដែលបានដណ្តើមកាន់កាប់ទឹកដីមួយផ្នែកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕
0 Comments