Ad Code

ក្រុង​ហា​រិ​ហ្សូ​ណា កាន់ទុក្ខ​ការ​ស្លាប់​របស់​ចំណាប់ខ្មាំង​អាមេរិក​នៅ​ស៊ី​រី​


​ ​ទីក្រុង​អា​រិ​ហ្សូ​ណា​ដ៏​តូច ជា​កន្លែង​ដែល​នាង​ខេ​ឡា ជិន មូ​អេ​លី (Kayla Jean Mueller) ធំ​ដឹងក្តី​នោះ បាន​ជួបជុំគ្នា​កាន់ទុក្ខ​នៅ​ថ្ងៃ​អង្គារ ដោយ​បាន​ដឹង​ថា បុគ្គលិក​ជំនួយ​អាយុ​២៦​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​នៅក្នុង​ការស្វែងរក​ដើម្បី​ជួយ​អ្នក​ដ៏​ទៃ​នោះ​បាន​ស្លាប់​នៅក្នុង​ខណៈ​ពេល​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម។​

នៅ​ក្រុង​វ៉ា​ស៊ី​ង​តោន ប្រធានាធិបតី​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា (Obama) បាន​សន្យា​ថា​នឹង​នាំ​ពួក​អ្នក​ចាប់​នាង​មូ​អេ​លី​ធ្វើ​ចំណាប់ខ្មាំង​ទៅកាន់​តុលាការ​ "​មិន​ថា វា​ចំណាយពេល​យូរ​ប៉ុណ្ណា​នោះ​ទេ​"​។​

​ ​ការ​ចាប់​នាង​មូ​អេ​លី​ធ្វើជា​ចំណាប់ខ្មាំង​រយៈពេល​១៨​ខែ ត្រូវ​បាន​គេ​រក្សាទុក​ជា​សម្ងាត់​នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ជួយ​រាង​នាង​។ ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​នៅ​ថ្ងៃ​សុក្រ​ថា នាង​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​របស់​ប្រទេស​ហ្សកដានី កាល​ពី​ពេល​ថ្មីៗ​ដែល​សំដៅ​ទៅលើ​ពួក​សកម្ម​ប្រយុទ្ធ។ នៅ​ថ្ងៃ​អង្គារ​ឪពុកម្ដាយ​របស់​នាង​ និង​ពួក​មន្ត្រី​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​អះអាង​ពី​ការ​ស្លាប់​របស់​នាង​។ មន្ទីរ​ប៉ង់​តា​ហ្កោ​ន​និយាយ​ថា មន្ត្រី​សហរដ្ឋអាមេរិក​ន​មិន​ដឹង​ថា​ តើ​នាង​ស្លាប់​យ៉ាង​ម៉េច​ឫ​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​ប្រាកដ​ថា​មិនមែន​ស្លាប់​ដោយសារ​ការវាយប្រហារ​តាម​អាកាស​របស់​ហ្សកដានី​ទេ​៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu