ការខឹងសម្បាររបស់ប្រទេសជប៉ុនទៅលើការសម្លាប់ចំណាប់ខ្មាំងជប៉ុនពីរនាក់ ដោយក្រុមរដ្ឋឥស្លាមនោះកំពុងនាំមកនូវការយល់ដឹងខ្ពស់ពីគ្រោះថ្នាក់ដែលពាក់ព័ន្ធជាមួយនឹងការបន្តគម្រោងថាមពល និងចំណងទាក់ទងសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។
នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ិនហ្សូអាបេ(Shinzo Abe) បានបញ្ចប់ដំណើរទស្សនកិច្ចមជ្ឈិមបូព៌ារយៈពេល៦ថ្ងៃ ជាមួយពួកអ្នកគ្រប់គ្រងក្រុមហ៊ុនជប៉ុនជាច្រើននាក់ នៅថ្ងៃទី២០ ខែមករា នៅពេលនោះក្រុមរដ្ឋឥស្លាមនិយមបានធ្វើការទាមទារប្រាក់២០០លានដុល្លារជាថ្នូរទៅនឹងចំណាប់ខ្មាំងពីរនាក់នោះ។
នៅថ្ងៃអង្គារ គណៈកម្មាធិការមួយរបស់រដ្ឋាភិបាលបានចាប់ផ្តើមការស៊ើបអង្កេតពីការសម្លាប់នោះ ហើយនឹងវាយតម្លៃផងដែរពីមធ្យោបាយដើម្បីការពារអាណិកជនជប៉ុនឲ្យបានល្អ។
ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុនប្រហែល៨០០ក្រុមហ៊ុនកំពុងដំណើរការនៅមជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិកខាងជើង និងជនជាតិប្រហែល១២.០០០នាក់ នៅទីនោះតាមរដ្ឋាភិបាលបានឲ្យដឹង៕
រឹទ្ធ
0 Comments