Ad Code

លោក​បារ៉ាក់អូបាម៉ា​ និង​លោក​ស្រី​មឺកែល​ ស្ថិត​នៅ​ពី​ក្រោយ​កិច្ចការ​ទូត​ ក្នុង​ជម្លោះ​អ៊ុយក្រែន


ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​បារ៉ាក់អូម៉ា (Obama) និង​អធិការ​បតី​អាល្លឺម៉ង់​ លោក​ស្រី អេន ជឺឡាមឺកែល (Angela Merkel) បាន​ប្រមូល​ផ្តុំ​នៅ​ពី​ក្រោយ​កិច្ចប្រឹងប្រែង​ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​ការទូតមួយ​ចំពោះ​​ជម្លោះ​រវាង​ប្រទេស​រុស្ស៊ី​ និង​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃច័ន្ទ ប៉ុន្តែ​មេដឹកនាំ​ទាំង​ពីរ​មិន​បាន​ផ្តល់​ផ្លូវ​ច្បាស់លាស់​ណាមួយ​សម្រាប់​ថា តើ​លោក​ខាងលិច​នឹង​ដំណើរ​ការ​ដូចម្តេច​ ប្រសិនបើ​ការចរចា​ក្នុង​សប្តាហ៍​នេះ​ មិន​បាន​សម្រេច​នោះ។

នៅ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​រួម​មួយ​ នៅ​សេតវិមាន​ លោក​អូបាម៉ា​បាន​សម្តែង​សេចក្តី​សង្ឃឹម​ថា សហរដ្ឋអាមេរិក​អាច​បញ្ជូន​អាវុធ​ប្រឆាំង​រថក្រោះ និង​អាវុធ​ការពារ​ផ្សេងទៀត​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន ជាលើកទី​មួយ។ ដោយឡែកពុំមាន​សេចក្តី​សម្រេច​ចិត្ត​ណាមួយ​ត្រូវ​បាន​ធ្វើ​ទេ លោក​ប្រធានាធិបតី​និយាយថា លោក​បាន​បញ្ជា​ក្រុម​របស់លោក​ឲ្យ​ពិចារណា​ថា តើ​មាន​អ្វី​បន្ថែម​ទៀត​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​ជួយ​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ពង្រឹង​ការការពារ​នៅ​ក្នុង​ការប្រឈម​មុខ​នឹង​ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី។

លោក​ស្រី​មឺកែល​ បាន​ប្រឆាំង​យ៉ាងខ្លាំង​ក្លា ​ចំពោះ​ការ​ផ្តល់​អាវុធ​ឲ្យ​យោធា​ដែល​ហ៊ុមព័ទ្ធ​ដោយ​សត្រូវ​របស់​ប្រទេស​អ៊ុយក្រែន​នោះ។ អធិការ​បតី​អាល្លឺម៉ង់​ដែល​ប្រែលជា​មាន​ទំនាក់ទំនង​ដែល​មាន​ផ្លែផ្កា​បំផុត​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក​វ៉្លា ឌីមៀរ​ពូទីន​(putin) នោះ​បាន​បញ្ជាក់​ច្បាស់​ថា លោក​ស្រី​មិន​បាន​បោះបង់​ចោល​ស្ដីពី​លទ្ធភាព​ដែល​ថា ការចរចា​ការទូត​អាច​ផ្តល់​គម្រោង​សន្តិ​ភាព​ដ៏​ពិបាក​មួយ​នោះ​ទេ៕


Post a Comment

0 Comments

Close Menu