Ad Code

អសប តា​លី​បង់​ពង្រឹង​ចំណងទាក់ទង​ជាមួយ​ឧក្រិដ្ឋកម្ម​


​ ​សេចក្ដីរាយការណ៍​របស់​ អសប បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ថា ក្រុម​តា​លី​បង់​កំពុង​បង្កើន​ទំនាក់​ទំនង​របស់​គេ​ជាមួយ​ពួក​អ្នករត់ពន្ធ​ណា​កូ​ទិ​ក ក្រុម​ជីក​រ៉ែ ខុសច្បាប់​និង​ពួក​អ្នក​ចាប់ជំរិត ដើម្បី​ទារ​ប្រាក់​លោះ​នៅក្នុង​ការវិវត្តន៍​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ចំពោះ​ពួក​មេដឹកនាំ​ថ្មី​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ដោយឡែក​ចំណងទាក់ទង​របស់​ក្រុម​តា​លី​បង់​ជាមួយ​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន ដែល​បក​ទៅ​រក​ទសវត្ស​ន៍​ឆ្នាំ​១៩៩០​នោះ សេចក្ដីរាយការណ៍​ក៏បាន​និយាយ​លំអិត​ផង​ដែរ​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​ចលនា​នេះ​នៅក្នុង​ការគ្រប់គ្រង​ធនធានធម្មជាតិ ដូច្នេះហើយ​កំពុង​បង្អត់​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល​កណ្ដាល។​

សេចក្ដីរាយការណ៍​នោះ​និយាយ​ថា អណ្ដូងរ៉ែ LaPis Lazuli នៅក្នុង​ខេត្ត​បាន​ដាក់​សាន​ភាគ​ឥសាន ត្រូវ​បាន​ត្រួតត្រា​ដោយ​ពួក​តា​លី​បង់​ដែល​ទាមទារ​ប្រាក់​ប្រហែល​មួយ​លាន​ដុល្លារ​រាល់​ឆ្នាំ​ពី​ពួក​អ្នក​ជីក​អណ្ដូងរ៉ែ​ជា​ថ្នូរ​ទៅ​នឹង​ការអនុញ្ញាត​ឲ្យ​ជីក​រ៉ែ ដោយ​ពុំ​មាន​ការ​ភ័យខ្លាច​ពី​ការវាយប្រហារ​របស់​តា​លី​បង់។​

បន្ថែម​ពីលើ​នោះ តា​លី​បង់​រកបាន​២៤០.០០០​ដុល្លារ ទៅ​៣៦០.០០០​ដុល្លារ ក្នុង​មួយឆ្នាំ​នៅ​ក្នុង​ជំរិត​ទារប្រាក់​ពី​ពួក​អ្នក​បើក​រថយន្ត​ដែល​ដឹក​ថ្ម​ចេញពី​អណ្ដូងរ៉ែ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជា​ជនតា​ជីក​ដ៏​លើសលប់​នោះ​៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu