Ad Code

ឃាត់ខ្លួន​បុរស​២​នាក់​ពី​បទ​សារាចរ​គ្រឿងញៀន​ខុសច្បាប់​


ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ បាន​ចាប់ខ្លួន​បុរស​២​នាក់​ពី​បទ​សារាចរ​គ្រឿង​ញៀន​ខុសច្បាប់​ចំនួន​០១​កូន​កញ្ចប់​តូច ​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី​យប់​ ថ្ងៃទី​១១​ ខែកុម្ភៈ ​ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី។​

មនុស្ស​២​នាក់​ខាងលើ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​មាន​ឈ្មោះ វ៉ាន់ សំណាង អាយុ​២៦​ឆ្នាំ​ មុខ​របរ​កម្មករ​សំណង់ ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី។ និង​ម្នាក់ទៀត ឈ្មោះ ជា សុភា អាយុ​៣៤​ឆ្នាំ ​មុខរបរ​រត់​ម៉ូតូឌុប​ ស្នាក់​នៅផ្ទះ​លេខ​៦៩​ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក។​

ប្រភព​ព័ត៌មាន​ពី​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​ជនជាប់ចោទ​ទាំងពីរ​នេះ ជំហាន​ដំបូង​សមត្ថកិច្ច​យើង​បាន​ប្រមូល​កម្លាំង​ដាក់​គោលដៅ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦​។​

នៅ​វេលា​ម៉ោង​ប្រហែល​២០​និង​៣០​នាទី ក៏បាន​ប្រទះ​ឃើញ​ជន​ទាំង​២​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​វីវ៉ា​ ពាក់​ស្លាក​លេខ​ព​៦៣២៨​ភព​១​ ដោយមាន​ការសង្ស័យ​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​១​កូន​កញ្ចប់​តូច​នៅក្នុង​ហោប៉ៅ​ឈ្មោះ វ៉ាន់ សំណាង ក៏​ចាប់ខ្លួន​តែម្តង៕

សឿន​

Post a Comment

0 Comments

Close Menu