Ad Code

ខឹង​លោក​ប្ដី​មាន​ស្រី​ថ្មី​ភ្លេច​ប្រពន្ធ​កូន​មក​លោតទឹក​សម្លាប់​នៅ​ស្ពាន​ជ្រោយចង្វា​ថ្មី​បាន​ប៉ូលិស​ជួយ​ចាប់​ឃាត់​ទាន់ពេល​


ភ្នំពេញ ៖ ដោយសារតែ​ពិបាកចិត្ត​និង​លោក​ប្ដី​គាត់​មាន​ស្រី​ថ្មី​ភ្លេច​ប្រពន្ធ​កូន​នោះ បាន​ធ្វើ​ឲ្យ​ស្រី​ជា​ប្រពន្ធ​សម្រេចចិត្ត​គិត​ខ្លី​ចេញពីផ្ទះ​ឆ្ពោះ​មក​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​តែ​មិន​សម្រេច​ដូច​បំណង​នោះ​ទេ ​ព្រោះ​ត្រូវ​បាន​ប៉ូលិស​យាម​ស្ពាន​ឃើញ​ទាន់​រត់​មក​ចាប់​ឃាត់​ទាន់​បញ្ជូន​ទៅ​ប៉ុស្តិ៍​ស្រះចក​ដើម្បី​អប់រំ​កុំ​ឲ្យ​មានបំណង​ចង់​គិត​ខ្លី​ដូច្នេះ​តទៅទៀត។​

ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ២០១៥ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វា​ថ្មី​ផ្នែក​ខាងលិច ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​ដែល​មាន​វិបត្តិ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ឈ្មោះ ​យិន ម៉ា​ស៊ី អាយុ​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៨ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​មាន​ប្ដី​ឈ្មោះ​គង់ រដ្ឋា អាយុ​៥០​ឆ្នាំ​ មុខរបរ​នគរបាល។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​គេ​ឃើញ​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​មាន​ទឹកមុខ​ស្រពាប់​ស្រពោន​របៀប​មនុស្ស​ពិបាកចិត្ត​យ៉ាង​ខ្លាំង​បាន​ដើរ​ឡើង​ស្ពាន​ជ្រោយចង្វា​ថ្មី​ពី​លិច​មក​កើត លុះដល់​ពាក់​កណ្ដាល​ស្ពាន​មានបំណង​ប្រុង​លោត​សម្លាប់​ខ្លួន​ សំណាងល្អ​ខណៈនោះ​ប៉ូលិស​ប្រចាំការ​ស្ពាន​បាន​ឃើញ​ទាន់ ​ក៏​រត់​មក​ចាប់​ឃាត់​ទាន់​ពេល ​រួច​បញ្ជូន​មក​ប៉ុស្តិ៍​ស្រះចក​ដើម្បី​សួរនាំ​ពី​មូលហេតុ​ផង​ដែរ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្ត្រី​ដែល​មាន​វិបត្តិ​ប្រុង​លោតទឹក​សម្រាប់​ខ្លួន​នោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ដោយសារ​គាត់​ពិបាក​ចិត្តនឹង​ប្ដី​មាន​ស្រី​ថ្មី​រយៈពេល​៨​ឆ្នាំ​ហើយ ​ថែមទាំង​មានកូន​ប្រុស​២​នាក់​ទៀត ទើប​ធ្វើ​ឱ្យ​គាត់​ចេះតែ​ពិបាកចិត្ត​យ៉ាង​ខ្លាំង ក៏​បាន​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​ម្តង​ហើយ​នៅ​ស្ពាន​តាខ្មៅ តែ​មិនបាន​សម្រេច​ ដោយសារ​ប៉ូលិស​ឃាត់​ទាន់​ ហើយ​នៅ​លើក​ទី​២​នេះ​មក​រក​លោត​សម្លាប់​ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វា​នេះ ​ក៏​ត្រូវ​ប៉ូលិស​ឃាត់​ទាន់ពេល​ទៀត ​ធ្វើ​ឲ្យ​គាត់​មិន​ចង់​រស់​ឡើយ​។​ បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួល​នៅ​ទៅផ្ទះ​វិញ​ហើយ​៕

រស្មី​

Post a Comment

0 Comments

Close Menu