Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១ ​ខែ​កុម្ភៈ​កើតឡើង​១៣​លើក​ ស្លាប់​១០​នាក់ រង​របួស​ធ្ងន់​.ស្រាល​២០​នាក់​


ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១៣​លើក ក្នុង​នោះ​យប់​១១​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់ (​ស្រី​០១​នាក់​) រង​របួស​ធ្ងន់​០៩​នាក់ (​ស្រី​០៥​នាក់​), និង​របួសស្រាល​១១​នាក់ (​ស្រី​០២​នាក់​)។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​សរុប​២១​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៨​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០២​គ្រឿង​,​រថយន្ត​ធុន​ធំ​០១​គ្រឿង​ និង​ថ្មើរជើង​០១​នាក់។​

របាយការណ៍​ខាងលើ​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្ដាល​មកពី​ល្មើស​ល្បឿន​០៦​លើក​, ប្រជែង​គ្រោះថ្នាក់​០២​លើក​,​មិន​គោរព​សិទ្ធ​០២​លើក​ និង​ស្រវឹង​០៣​លើក ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២៣​នាក់ (​យប់​១៨​នាក់​)​។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​ពិន័យ​សរុប​ចំនួន​៦៧៩​គ្រឿង (​រថយន្ត​ធំ​២៥០​គ្រឿង​)​ស្មើ​និង​៧០២​ករណី ,​ករណី​ល្មើ​ក្រដាស​ស្នាម​៣៧៧​គ្រឿង ស្មើ​និង​៣៨០​ករណី​រួមមាន ​ប័ណ្ណ​បើកបរ​ហួស​សុពលភាព​២៦​ករណី​,​គ្មាន​ប័ណ្ណ​អាជីវកម្ម​៣៨​ករណី​,​ប័ណ្ណ​អាជីវកម្ម​ហួស​សុពលភាព​០៤​ករណី​,​ប័ណ្ណ​បើកបរ​ខុស​ប្រភេទ​យានយន្ត​០៥​ករណី​, គ្មាន​ឆៀក​៣៧​ករណី​, បើកបរ​ហួស​ល្បឿន​កំណត់​២១​ករណី​,​ឆៀក​ហួស​សុពលភាព​១២​ករណី​,​បើកបរ​មិន​ពាក់​ខ្សែក្រវាត់​២៣៥​ករណី​,​មិន​គោរព​សញ្ញា​ចរាចរណ៍​០១​ករណី ,​ករណី​ល្មើស​បច្ចេកទេស​មាន​៣០២​គ្រឿង ស្មើ​និង​៣២២​ករណី​រួម​ន​មាន ដឹក​សំពីងសំពោង​២៥៧​ករណី​,​ដឹក​លើស​ចំណុះ​២០​ករណី​,​កង់​សឹក​រេចរឹល​១៧​ករណី​,​ស្លាក​លេខ​បាក់ ឬ​ខូច​០១​ករណី​,​ភ្លើង​បំភ្លឺ​មិន​គ្រប់គ្រាន់​១១​ករណី​,​បាឡុង​តា​កេរ​០៤​ករណី​,​ខូច​គន្លឹះ​សុវត្ថិភាព​០៧​ករណី​,​គ្មាន ឬ​ខូច​របាំង​ភក់​០៤​ករណី​ និង​គ្មាន​រនាំង​សុវត្ថិភាព​០១​ករណី។​

ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​២០៦៣​គ្រឿង ក្នុង​នោះ​មាន​ជិះ​ម៉ូតូ​អត់​ពាក់មួក​១១៣៤​ករណី​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​៨៣៧​ករណី​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​ និង​មួក​១០​ករណី​,​ស្រវឹង​បើកបរ​០៤​ករណី​,​មិន​គោរព​សញ្ញា​ចរាចរណ៍​៤៥​ករណី​,​ម៉ូតូ​បើកភ្លើង​ពេល​ថ្ងៃ​៣០​ករណី​, និង​ស្លាក​លេខ​បាក់​ឬ​ខូច​០១​ករណី៕

រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu