ពួកអ្នកជំនួយការសភានិយាយថា សេតវិមាននឹងស្នើសុំសភាកុងក្រេសនៅថ្ងៃពុធ សុំការអនុញ្ញាតថ្មីមួយដើម្បីប្រើកងកម្លាំងប្រឆាំងនឹងពួកយុទ្ធជនរដ្ឋឥស្លាមដោយកំពុងក្រាលផ្លូវសម្រាប់ការបោះឆ្នោតលើកទីមួយរបស់ពួកអ្នកតំណាងរាស្ត្រ ស្ដីពីទំហំនៃយុទ្ធនាការមួយដែលមានរយៈពេល៦ខែហើយនោះ។
សហរដ្ឋអាមេរិកកំពុងដឹកនាំក្រុមចម្រុះអន្តរជាតិមួយប្រឆាំងនឹងរដ្ឋឥស្លាម ហើយប្រធានាធិបតីលោកបារ៉ាក់អូបាម៉ា (Obama) បានធ្វើយុទ្ធនាការអាកាសមួយនៅក្នុងខែសីហា ប្រឆាំងនឹងពួកយុទ្ធជនរដ្ឋឥស្លាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងខណៈពេលកំពុងកាន់កាប់ទឹកដីមួយផ្នែកធំនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីនោះ។
ការមិនបានស្វែងរកអំណាចផ្លូវការរបស់រដ្ឋការដើម្បីប្រើកងកម្លាំងយោធាសម្រាប់យុទ្ធនាការមកទល់ឥឡូវនេះ បានបណ្ដាលឲ្យសមាជិកសភាកុងក្រែងខ្លះសំដែងការព្រួយបារម្ភដែលគេបានឈានហួសអំណាចធម្មនុញ្ញរបស់ប្រធានាធិបតី។
អ្នកផ្សេងទៀតបាននិយាយថា ពួកអ្នកតំណាងរាស្ត្រគួរតែពិចារណាលើបញ្ហាមួយថា មានសារៈសំខាន់ចំពោះការប្រើកម្លាំងយោធានោះ៕
រឹទ្ធ
0 Comments