ពួកអ្នកស្រុកនិយាយថា ពួកអ្នកសកម្មប្រយុទ្ធដែលគេសង្ស័យថាជាក្រុមឥស្លាមនិយមនីហ្សេរីយ៉ា បូកូហារ៉ាម បានប្លន់រថយន្តក្រុងមួយគ្រឿងនៅភាគខាងជើងប្រទេសកាំមេរ៉ូន និងចាប់ពង្រត់មនុស្ស២០នាក់។
ពួកសកម្មប្រយុទ្ធដែលគេបានរាយការណ៍ថា បានចាប់រថយន្តក្រុងមួយគ្រឿងដែលកំពុងដឹកពួកអ្នកទៅផ្សារនិងបើកឆ្ពោះទៅកាន់ព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ា។ សេចក្ដីរាយការណ៍ខ្លះបានលើកឡើងថា ចំនួនសរុបអ្នកដែលត្រូវគេចាប់ពង្រត់នៅក្នុងប្រទេសកាមេរ៉ូនមានទៅដល់៣០នាក់។
ក្រុមបូកូហារ៉ាមបានបង្កើនការវាយប្រហាររបស់ខ្លួននៅខាងក្រៅប្រទេសនីហ្សេរីយ៉ានៅក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដោយសំដៅទៅលើប្រទេសកាំមេរ៉ូននិងប្រទេសនីហ្សេរីយ៉ាដែលនៅជិតខាង។
ការបះបោរនោះបានបង្ខំឲ្យមានការពន្យារពេលការបោះឆ្នោតប្រធានាធិបតីនិងការបោះឆ្នោតសភារបស់ប្រទេសនីហ្សេរីយ៉ាចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែមិនា។
អ្នកស្រុកម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារសារព័តមានAP ថា រថយន្តក្រុងនោះត្រូវបានគេរឹបអូសនៅជិតតំបន់ព្រំដែនកូហ្សា និងបានបើកឆ្ពោះទៅកាន់ព្រំដែននីហ្សេរីយ៉ាចម្ងាយ១៨គ.ម៕
រឹទ្ធ
0 Comments