Ad Code

អង្គការ គ្រូពេទ្យ​មនុស្សធម៌​កម្ពុជា​ក្នុង​ខេត្តបាត់ដំបង​ ត្រូវ​បាន​ប្រជាពលរដ្ឋ​គាំទ្រ​


បាត់ដំបង ៖ ការ​កោតសរសើរ​ ឬ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ចំពោះ​សកម្មភាព​របស់​អង្គការ​គ្រូពេទ្យ​មនុស្សធម៌​កម្ពុជា​ក្នុង​ខេត្តបាត់ដំបង​មួយ​នេះ​ហាក់បីដូចជា​ដើរ​ទន្ទឹមគ្នា​នឹង​ផល​លំបាក​របស់​គ្រូពេទ្យ​នេះ​ទៅវិញ ​សំដី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​និង​តាម​បណ្ដា​ស្រុក​មួយចំនួន​បាន​និយាយ​ប្រហាក់​ប្រហែល​គ្នា​ថា​ មន្ទីរ​ពេទ្យ​មនុស្សធម៌​មួយ​នេះ​ពិតជា​បាន​កាត់បន្ថយ​ដល់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​យ៉ាង​ពិត​ប្រាកដ​ត្រង់​ថា តម្លៃ​សេវាកម្ម​ត្រឹមតែ​៤០% នៃ​សេវា​គ្លីនិក​ឯកជន​ប៉ុណ្ណោះ​ ពេលខ្លះ​ក៏បាន​បន្ធូរបន្ថយ​ថែមទៀត​នៅ​ភាព​តានតឹង​សេដ្ឋកិច្ច​គ្រួសារ​របស់​គាត់​ថែមទៀត​ពេល​ដែល​គ្រួសារ​របស់​គាត់​មាន​ជំងឺ​ធ្ងន់​ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ចូល​គ្លីនិក​ឯកជន។ ឆ្លើយតប​ទៅ​ហ្នឹង​មតិ​ប្រជាពលរដ្ឋ​លោក វេជ្ជបណ្ឌិត កែ ស៊ីនួន ជា​ប្រធាន​ពេទ្យ​មួយ​នេះ​ថា ចាប់​តាំងពី​មន្ទីរពេទ្យ​នេះ​បាន​ទទួល​ការ​អនុញ្ញាតិ​ច្បាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មក​ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ន័យ​មនុស្សធម៌​រួមផ្សំ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជាង​ពីរ​ឆ្នាំ​ហើយ ដោយ​មានការ​គាំទ្រ​ពី​សមាគម​គ្រូពេទ្យ​មនុស្ស​របស់​សាធារណៈ​រដ្ឋ​កូរ៉េ និង​សមាជិក​គ្រូពេទ្យ​មនុស្សធម៌​សហរដ្ឋអា​មេរិក​បាន​បន្ទាប់បន្សំ​ពុំ​ទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅឡើយ។​

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ ចំពោះ​ជីវភាព​ប្រជាពលរដ្ឋ​នូវ​មាន​កម្រិត​ ដូច្នេះ​ផល​លំបាក​របស់​មន្ទីរពេទ្យ​មួយ​នេះ មិន​រក​ប្រាក់​ចំណេញ​ តែ​យក​តម្លៃ​ថ្នាំ​ដែល​មន្ទីរពេទ្យ​នេះ​ទិញ​ក្នុងស្រុក​មិន​មាន​នាំចូល​ពី​ប្រទេស​ឬ​ទិញ​ពី​ប្រទេស​ណា​នោះ​ទេ ​សូម្បីតែ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ណាមួយ​ក៏​ជួល​ចេញពី​ស្ថាប័នរដ្ឋ​ដែរ​មិន​យក​ពេទ្យ​បរទេស​នោះ​ទេ​ គ្រាន់​ថា​វេជ្ជបណ្ឌិត​ខ្លះ​ធ្វើឡើង​តាម​មនុស្សធម៌​របស់​គាត់ មន្ទីរពេទ្យ​ក៏​សុំ​អំពាវនាវ​ដល់​បណ្ដា​ក្រុមហ៊ុន​ឬ​សប្បុរសជន​ក្នុង ​និង​ក្រៅ​ប្រទេស​ណា​ក្តី​បើសិន​ជា​មាន​ឆន្ទៈ​មនុស្សធម៌​មេត្តា​ជួយ​ទៅតាម​លទ្ធភាព​ដែល​អាច​ជួយ​បាន​ក្នុង​ន័យ​ពួត​ដៃ​គ្នា​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង ដែល​មាន​សម្ដេច​តេ​យ​ជោ ហ៊ុន សែន​ ជា​ប្រមុខ​នៃ​រដ្ឋាភិបាល។ ​លោក​បណ្ឌិត​បាន​បញ្ជាក់​ថា ​មិន​ប្រកាស​រក​ជំនួយ​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​នោះ​ឡើយ ទោះបី​សប្បុរស​ណា​មិន​ជួយ ​ក៏​លោក​នៅតែ​ខិតខំ​ប្រឹងប្រែង​តាម​លទ្ធភាព​មនុស្សធម៌​របស់​លោក​តែប៉ុណ្ណោះ​ ហើយ​មន្ទីរពេទ្យ​លោក​ក៏​មិន​យក​ភាព​ចាញ់​ឈ្នះ​លើ​គ្លីនិក​ឯកជន​ណាមួយ​នោះ​ទេ​គ្រាន់តែ​ជួយ​ជ្រោមជ្រែង​ក្នុង​វិស័យ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ៕

សៅ សារិទ្ធ​

Post a Comment

0 Comments

Close Menu