បន្ទាយមានជ័យ ៖ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យភ្លើងស្តុប និងដំណើរការបញ្ជាចរាចរណ៍ទ្បើងវិញ នៅថ្ងៃត្រង់ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីជាង និងក្រុមអគ្គិសនីកំពុងជួសជុល។
លោកបានបន្តឲ្យដឹងទៀតថា មូលហេតុដែលភ្លើងស្តុបខូចរយៈពេលយូរ ដោយសារឧបករណ៍ដែលខូចមិនមានលក់ក្នុងស្រុក ត្រូវបានលោកបញ្ជាទិញពីប្រទេសថៃទើបមានការយឺតយូរ។ តែម្សិលមិញសម្ភារៈដែលបញ្ជាទិញបានមកដល់ហើយត្រូវយកមកបំពាក់ភ្លាមៗមិនពន្យារពេលឡើយ។ សម្ភារៈដែលទិញមកនេះត្រូវបានលោកចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក។
សូមបញ្ជក់ថា មុននឹងមានការជួសជុលនេះ ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបានរិះគន់ខ្លាំងៗចំពោះអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធដែលបណ្តោយឲ្យភ្លើងស្តុបនេះដាច់ជាងមួយខែមិនទាន់មានភ្លើងបញ្ជាចរាចរណ៍ឆ្លងកាត់ធ្វើឲ្យការចរាចរណ៍យានយន្តគ្រប់ប្រភេទប្រកបដោយគ្រោះថ្នាក់៕
អ ពៅ
0 Comments