Ad Code

នគរបាល​ចរាចរណ៍​ចំនួន​៥​នាក់​បាន​ចុះ​មក​ធ្វើការ​អប់រំ​និង​ណែនាំ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពេល​ចូលឆ្នាំ​ចិន​


បន្ទាយមានជ័យ ៖ ដើម្បី​ចូល​រួម​ចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​និង​វៀតណាម​នា​ពេល​ខាង​មុខ​នេះ​ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក សន​ គីម​សគ៍ ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដែល​មាន​ចំនួន​៥​នាក់​បាន​ចុះ​មក​ធ្វើការ​អប់រំ​និង​ធ្វើការ​ណែនាំ​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​បាន​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជាតិ​មាន​ប្រភេទ​ដូចជា ​រថយន្ត​កាមរី ​ប្រភេទ​រថយន្ត​ធំ​ និង​ម៉ូតូ​នៅ​តាម​ទី​ចំណត​នានា​ក្នុង​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​។​ កម្លាំង​នគរបាល​ចំនួន​៥​នាក់​បាន​ដាក់​ពង្រាយ​គ្នា​នៅ​ចំ​កន្លែង​គោលដៅ​ចាប់​អ្នក​បើកបរ​ម៉ូតូ​ចំនួន​៧៣​នាក់​យក​មក​អប់រំ​ ក្នុង​នោះ​អប់រំ​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់ ក្រោម​ឥទ្ធិ​ពល​ជាតិ​ស្រវឹង ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ផ្ទុកទំនិញ​សំពីងសំពោង ដឹក​អ្នកដំណើរ​លើស​ចំណុះ បើកបរ​មិន​គោរព​សិទ្ធ​អាទិភាព មិន​គោរព​ស្លាក​សញ្ញា ភ្លើង​សញ្ញា​ជា​ដើម​។ លោក​វរសេនីយ៍ទោ ​សន​ គីម​សួ​គ៍​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​និយាយ​ថា​ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ត្រី​ អាត់ ​ខែម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ លោក​បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ចុះ​តាម​គោលដៅ​ដែល​បាន​កំណត់​ដើម្បី​រកមុខ​សញ្ញា​បង​តូច​បងធំ​ការ​សេព​គ្រឿង​ស្រវឹង​ និង​គ្រឿងញៀន ​ការ​កាប់​ចាក់​គ្នា​នៅពេល​បុណ្យចូលឆ្នាំ​ចិន-​វៀតណាម​នៅពេល​ខាងមុខនេះ​ឲ្យ​បាន​ដើម្បី​ចូល​រួម​ក្នុងភូមិ/​ឃុំ​មាន​សុវត្ថិភាព​ជាដើម​៕

គង្គា​

Post a Comment

0 Comments

Close Menu