Ad Code

កងកម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​៣​សង្កាត់​១​ថ្ងៃ​២​យប់​


កោះកុង ៖ ក្រោម​ការ​ចង្អុលបង្ហាញ និង​បញ្ជា​ផ្ទាល់​ពី​លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តកោះកុង​ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ​បាន​ធ្វើការ​វាយឆ្មក់​បំបែកសំបុក​គ្រឿង​ញៀន​៣​កន្លែង​ផ្សេងគ្នា កាលពី​វេលា​ម៉ោង​៥និង​០០​នាទី​ល្ងាច នា​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​សង្កាត់​ស្ទឹង​វែង សង្កាត់​ដងទង់ និង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ពួន​វាយឆ្មក់​អស់​រយៈពេល​១​ថ្ងៃ ២​យប់ និង​មានការ​សហការ​ពី​លោក​ព្រះ​រាជ​អាជ្ញា​ផង​នោះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក៏បាន​ឃាត់ខ្លួន កំណត់​បាន​នូវ​មុខសញ្ញា​ជួញដូរ និង រក្សាទុក​នូវ​សារធាតុ​ញៀន​ចំនួន​៣​នាក់ ដោយ​ទី​១​ឈ្មោះ ឈុន កក្កដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំ​នៅ​បច្ចុប្បន្ន​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ទី​២​-ឈ្មោះ ឆាយ សុខ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង និង​ទី​៣​-ឈ្មោះ ម៉ី សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ កម្លាំង​អាវុធហត្ថ​

ដក​ហូត​បាន​នូវ​វត្ថុតាង​រួមមាន យ៉ាម៉ា​ពណ៌​ផ្កាឈូក​ចំនួន​១៩​គ្រាប់​ ក្លែងក្លាយ​៥​គ្រាប់ ម៉ា​ទឹកកក​១​កញ្ចប់​តូច ម៉ូតូ​២​គ្រឿង ទូរស័ព្ទ​ដៃ​៥​គ្រឿង កាំបិត​១​ដើម និង​វត្ថុតាង​មួយ​ចំនួន​ទៀត​។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់៕​


លីម ហួរ​

Post a Comment

0 Comments

Close Menu