Ad Code

ជនសង្ស័យ​ស្ត្រី​ម្នាក់​ជួញដូរ​គ្រឿងញៀន ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​បង្ក្រាប ​និង​បញ្ជូន​ទៅ​តុលាការ​


បន្ទាយមានជ័យ ៖ ស្ត្រី​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​ចុះ​ស៊ើប​អង្កេត ​និង​ឈាន​ដល់​ការ​បង្ក្រាប ឃាត់ខ្លួន​បាន​នៅ​នឹង​កន្លែង​ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំញៀន​​ទូរស័ព្ទ​ដៃ និង​ប្រដាប់ប្រដា​ជក់​មួយចំនួន​ដើម្បី​ធ្វើការ​សាកសួរ​។​ ការ​ចាប់បាន​ជនសង្ស័យ​ដែល​កំពុង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​នោះ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃទី​១៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ លោក​វរសេនីយ៍ត្រី​ ស៊ីវ​សុជាតិ​ អធិការ​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ ចាន់​ សុខា ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ ​រស់នៅ​ភូមិ​សែ​សិន​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ លោក​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ និង​កម្លាំង​ស៊ើប​អង្កេត​របស់​នគរ​បាល​ក្រុង​សិរីសោភ័ណ​ផង​នោះ ​ទើប​នគរបាល​ក្រុង​សិរីសោភ័ណ​ ដែល​ដឹកនាំ​ដោយ​លោក​ ស៊ីវ សុជាតិ​ បាន​ចុះ​ពួនស្ទាក់​ឈាន​ដល់​ការ​ចាប់បាន​ស្ត្រី​ម្នាក់​ដែល​មាន​ឈ្មោះ​ ចាន់​ សុខា ​និង​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ពណ៌​ក្រហម ​ដែល​មាន​អក្សរ​WY​ ចំនួន​៥០​គ្រាប់​ និង​ទូរស័ព្ទ​ចំនួន​១​គ្រឿង​យក​អធិការ​ក្រុង​សិរីសោភ័ណ​ដើម្បី​សាកសួរ​បន្ត​។ ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​ចាន​ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន​បាន​ចំនួន​៤​លើក​មក​ហើយ​រយៈពេល​កន្លងមក​។ ​លោក​បាន​បញ្ជាក់​ទៀត​ថា ​ជនសង្ស័យ​ និង​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​នគរ​បាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់៕​

គង្គា​

Post a Comment

0 Comments

Close Menu