កោះកុង ៖ រថយន្តមួយគ្រឿងម៉ាកសាមយ៉ុងកែច្នៃ ពាក់ស្លាកលេខ2K-1481 បានក្រឡាប់នៅចំណុចភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង កាលពីវេលាម៉ោងប្រមាណ១២យប់ឈានចូលថ្ងៃទី១០ ខែកុម្ភៈ នេះ។
បើតាមអ្នកបើកបរដែលមានឈ្មោះ ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំបានឲ្យដឹងថា ឡាននេះមានថៅកែឈ្មោះ សា ជាមន្ត្រីយោធាផ្នែកទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ។ អ្នកបើកបររូបនោះបានបន្តថា ខ្លួនបានបើកឡានដឹកគ្រឿងសមុទ្រពីកោះកុងឆ្ពោះទៅវៀតណាម ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បែកកង់មុខខាងស្តាំ ហើយក៏ទាញចង្កូតបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេគ្រាន់តែខូចខាតរថយន្តបន្តិចបន្តួចប៉ុណ្ណោះ៕
លឹម ហួរ
0 Comments