បន្ទាប់ពីនាង Aimee Chan ដែលជាភរិយារបស់លោក Moses Chan បានការផ្តល់កំណើតដល់កូនប្រុសទាំងពីររបស់នាងកន្លងមក គេបានដឹងថា នាងបានផ្អាកអាជីពជាអ្នកសម្តែង មួយរយៈ ដើម្បីយកពេល មើលថែកូន នឹងក្រុមគ្រួសាររបស់នាង។ រហូតមកដល់ពេលបច្ចុប្បន្ននេះ តាមប្រភពព័ត៌មានហុងកុងបានអោយដឹងថា នាងបានត្រលប់មក ចាប់យកវិថីសិល្បៈវិញហើយ ថែមទាំងបានទទួលថត ខ្សែភាពយន្តថ្មី ដែលនឹងចាក់បញ្ចាំងនៅឆ្នាំ ២០១៦ទៀតផង។
តាមប្រភពដដែល បានបន្តអោយដឹងថា ខ្សែភាពយន្តថ្មី នៅឆ្នាំ២០១៦ ដែលនាង Aimee Chan បានទទួលនោះ មានចំណងជើងថា Time To Eat <開飯喇> ដែលជាស្នាដែ របស់លោក Chapman To ។ ចំពោះថ្ងៃចាប់ផ្តើមថត គឺនៅខែកញ្ញាខាងមុខនេះ ទីតាំងថតនៅម៉ាឡេស៊ី និងសិង្ហបុរី ។ ដោយឡែក គេបានអោយដឹងទៀតថា នាង Aimee Chan បានខំប្រឹងសម្រកទំងន់ អោយដូចដើម បន្ទាប់ពីនាងបានសម្រាលកូន ដោយនាងញ៉ាំតែសាឡាត់ និងហាត់ប្រាណ ២ម៉ោងជារៀងរាល់ថ្ងៃ។
ពាក់ព័ន្ធ នឹងខ្សែភាពយន្តថ្មីមួយនេះ អ្នកសារព័ត៌មាន បានសាកសួរទៅលើលោក Chapman To ថា តើក្នុងខ្សែភាពយន្តមួយនេះ មានឈុតថើបគ្នាដែរឫទេ? លោកបានសើច ហើយឆ្លើយថា “ប្រពន្ធរបស់ខ្ញុំ Kristal Tin មានឈុតថើបគ្នា ជាមួយលោក Moses Chan នៅក្នុងរឿង Ghost of Relativity ។ បើសិនជាមានឈុតថើបគ្នា នៅTVBទៅហើយ ចុះហេតុអ្វី បានខ្ញុំមិនអាចថតឈុត មួយនេះនៅម៉ាឡេស៊ី?”
Aimee Chan បានត្រលប់មកចាប់អាជីពជាតួសម្តែងវិញ ជាមួយខ្សែភាពយន្តថ្មី
0 Comments