ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក ក្នុងនោះយប់៥លើក, បណ្តាលឲ្យមនុស្សស្លាប់២នាក់(ប្រុស) រងរបួសធ្ងន់៤នាក់(ស្រីម្នាក់) និងរបួសស្រាល៨នាក់(ប្រុស)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច១គ្រឿង និងរថយន្តធុនធំ២គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៣លើក ,ស្រវឹង១លើក,ប្រជែងគ្រោះថ្នាក់១លើក,កត្តាយានយន្ត១លើក,និងមិនប្រកាន់ស្តាំ១លើក។
យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ រថយន្តទាំងអស់ដែលត្រូវផាកពិន័យសរុបចំនួន១,១១៧គ្រឿង (រថយន្តធំ៣៤៨គ្រឿង) ស្មើនិង១,១២៣ករណី,ល្មើសក្រដាសស្នាម៧៥១ គ្រឿង ស្មើនឹង៧៥៧ករណី, ចំណែកករណីល្មើសបច្ចេកទេស៣៦៦ គ្រឿងស្មើនឹង៣៦៦ករណី។ ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,០៩៤ គ្រឿង ៕
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៧ ខែសីហាកើតឡើង៧លើក ស្លាប់២នាក់របួសធ្ងន់ស្រាល១២នាក់
0 Comments