ការបាញ់ប្រហារយ៉ាងរន្ធត់ដែលបានសម្លាប់អ្នកកាសែត២នាក់នៅរដ្ឋ Virginia នឹងមិនបានបង្ខំឲ្យសភាខុនគ្រេសដាក់ចេញនូវវិធានការអ្វីមួយសម្រាប់ការគ្រប់គ្រងត្រួតពិនិត្យអាវុធ (កាំភ្លើង) នោះទេ ខណៈពេលដែលស្ថាប័ននេះ បែរជាយកចិត្ដទុកដាក់ទៅលើឧស្សាហកម្មផលិតកាំភ្លើងនោះទៅវិញ នេះជាការលើកឡើងដោយលោក John Rosenthal ស្ថាបនិកនិងជាប្រធាននៃក្រុមទប់ស្កាត់អំពើហិង្សាដោយប្រើកាំភ្លើងដៃនោះ។
មានការលើកឡើងនូវសំណួរជាច្រើនអំពីការប្រើប្រាស់កាំភ្លើងខ្លីដូចជា ៖
តើច្បាប់ស្ដីពីការប្រើប្រាស់កាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ត្រូវបានកែប្រែផ្លាស់ប្ដូរដែរឬទេ?
John Rosenthal ៖ ទេ! រដ្ឋទាំងឡាយជាលក្ខណៈដាច់ដោយឡែកដូចជារដ្ឋ Massachusetts អាចអនុម័តច្បាប់ស្ដីពីកាំភ្លើងបាន។ ជាអកុសល សភាខុនគ្រេសបានធ្វើឲ្យករណីប្រើប្រាស់កាំភ្លើងនោះកាន់តែងាយជាងមុនទៅវិញ សម្រាប់មនុស្សផងទាំងឡាយ ដើម្បីទិញកាំភ្លើងដោយមិនត្រូវបានធ្វើការស្វែងរកការពិនិត្យ អង្កេតស្រាវជ្រាវ។ ករណីអំពើហិង្សាដោយកាំភ្លើងកាន់តែកើនឡើង សេចក្ដីភ័យខ្លាចក៏កាន់តែខ្លាំងឡើង កាំភ្លើងក៏លក់កាន់តែច្រើនឡើង។ នេះគឺជាហ្គេមនៅសហរដ្ឋអាមេរិក។
តើគ្រោះថ្នាក់ ឬឧបទ្ទវហេតុណាមួយដូចគ្នានេះ អាចនឹងត្រូវបញ្ចប់នៅពេលមានការពិភាក្សាដេញដោល ដើម្បីធ្វើឲ្យមានអ្វីទៀតផ្សេងពីនេះ?
ជនរងគ្រោះដែលមិនដឹងអ្វីសោះដល់ទៅ២៦នាក់ ត្រូវសម្លាប់នៅ Sandy Hook ប្រមាណជា៣ឆ្នាំកន្លងទៅ ក្នុងនោះមានជនរងគ្រោះអាយុ២៦ឆ្នាំ និងអាយុ៧ឆ្នាំ។ សភាខុនគ្រេសមិនបានធ្វើអ្វីទាល់តែសោះ។ នៅពេលនេះពលរដ្ឋអាមេរិកាំង ៨៣នាក់ បានបាត់បង់ជីវិត ដោយសារតែកាំភ្លើងនេះ នៅសហរដ្ឋអាមេរិក។ សូម្បី តែអ្នកកាសែត២នាក់ ក៏បានស្លាប់ទៅហើយដែរ។ វាជារឿងដែលស្រងូតស្រងាត់បំផុតចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះទាំងនោះ ប៉ុន្ដែសភាខុសគ្រេស មិនយកចិត្ដទុកដាក់សោះឡើយ។
ទាំងនេះសុទ្ធសឹងជាចម្លើយរបស់លោក John Rosenthal ដែលបានឆ្លើយទៅនឹងបទសម្ភាសន៍ស្ដីអំពីគ្រោះថ្នាក់ ដោយសារកាំភ្លើងនៅសហរដ្ឋអាមេរិក៕
RT
មនុស្សរាប់រយនាក់រងករណីធ្វើឃាត មុនពេលសហរដ្ឋអាមេរិក កំណត់យ៉ាងតឹងរ៉ឹងនូវច្បាប់ស្ដីពីអាវុធ
0 Comments