Ad Code

ធ្លាប់​ជាប់គុក​ពេល​ចេញ​មកវិញ ​នគរបាល​ចាប់​ញាត់​គុក​ទៀត

កណ្ដាល ៖ បុរស​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​កណ្ដាល​រួច​ម្ដង​ហើយ​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត ​តែ​​បន្ទាប់​ក្រោយពេល​ចេញពី​គុក​វិញ​ត្រូវ​នគរបាល​ចាប់​ញាត់​គុក​ម្ដងទៀត​ដោយសារតែ​រូបគេ​មាន​លាក់​ទុក​សារធាតុ​ញៀន​នៅ​ជាប់​នឹង​ខ្លួន​១​កញ្ចប់​ធំ​។​


ការ​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៦​ ខែ​សីហា​​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវលំ​ក្នុង​ភូមិ​បូរី​កម្មករ​ ឃុំ​បែក​ចាន ​ស្រុក​អង្គស្នួល​។​


ជនសង្ស័យ​មានឈ្មោះ​ជុន ធាវី ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​ចែកចាយ ថ្នាំញៀន​នៅ​ភូមិ​តា​នួន សង្កាត់ កំបូល ខ​ណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។​ វត្ថុ​តាង​ដកហូត​បាន​មាន​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹក​កក​០១​កញ្ចប់​ធំ​។​


តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោ​ង​កើតហេតុ​ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បែក​ចាន​សហការ​ជាមួយ​ជំនាញ​បាន​​ដើរ​ល្បាត​ពេលយប់​ប្រទះឃើញ​មុខសញ្ញា​ជនសង្ស័យ​ខាងលើ​ហើយ​សុំ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​ធំ​នៅ​ជាប់​នឹង​ខ្លួន​របស់​គេ​។​


សមត្ថកិច្ច​បញ្ជាក់​ថា ជ​ន​ល្មើស​នេះ​ធ្លាប់​បាន​ជា​ប់​ពន្ធនាគារ​ខេត្ត​កណ្ដាល​ពី​បទ​ប៉ុនប៉ង​មនុស្ស​

​ឃាត់​រយៈពេល​១​ឆ្នាំ​៦​ខែ​រួច​ម្ដង​មក ​ហើយ​នា​ពេល​កន្លងមក​ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ​ដោយសារ​រូបគេ​ជាប់​ពាក់ព័ន្ធ​ជួញដូរ​ថ្នាំញៀន​ក៏​ត្រូវ​ចាប់ខ្លួន​ចូល​គុក​ម្ដងទៀត​តាម​រយៈ​ការ​កសាង​ឯកសារ​បញ្ជូន​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​​



siv27-08-2015p1



ធ្លាប់​ជាប់គុក​ពេល​ចេញ​មកវិញ ​នគរបាល​ចាប់​ញាត់​គុក​ទៀត

Post a Comment

0 Comments

Close Menu