Ad Code

គណៈកម្មាធិការ​ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​ឃ្លាំមើល​រដ្ឋសភា និង​តំណាងរាស្ត្រ​នីតិកាល​ទី​៥

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥ នេះ គណៈកម្មាធិការ​ខុមហ្វ្រែល​បានរៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី “​របាយការណ៍​សង្ខេប​ឆមាស​លើក​ទី​២​នៃ​ការ​ឃ្លាំមើល​រដ្ឋសភា និង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ និង​ការដាក់​បង្ហាញ​ឲ្យ​ប្រើប្រាស់​កម្មវិធី​ឃ្លាំមើល​សភាតំណាងរាស្ត្រ។


តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​តំណាង​ខុមហ្វ្រែល​បាន​ឲ្យ​ដឹងថា សកម្មភាព​របស់​គណៈ​កម្ម​ការជំនាញ​រដ្ឋសភា  និង​ចំនួន​សកម្ម​ភាពចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ​មាន​ភាព​ប្រសើរ​ជាង​រយៈពេល​ដូចគ្នា ក្នុង​ដើម​នីតិកាល​នេះ​។ ការ​ចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​គោលបំណង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រួម​ទាំង​សម្ពោធ​សមិទ្ធផល​នានា ចុះ​បាន​៤៨ លើក អមដំណើរ​ថ្នាក់ដឹកនាំ​បាន​ចំនួន​២៧ លើក​ចុះ​ពង្រឹង​បណ្តាញ​ផ្ទៃក្នុង​បក្ស​បាន​ចំនួន​៧ លើក ចូលរួម​វេទិកាសាធារណៈ​ចំនួន​២ លើក និង​ជួយ​អន្តរាគមន៍​ដោះស្រាយ​នានា​ចំនួន​១ លើក។


ចំណែក​សកម្មភាព​របស់​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​រួមមាន សកម្មភាព​របស់​គណៈ​កម្មការ​ជំនាញ​មានការ​កើនឡើង​គួរ​អោយកត់សម្គាល់​ទាំង​គណៈកម្មការ​ជំនាញ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​រយៈពេល​នេះ​មាន​សកម្មភាព​រហូតដល់​៤៥ លើក​។  រដ្ឋមន្ត្រី​ចំនួន​៨ រូប ត្រូវបាន​បំភ្លឺ​ដោយផ្ទាល់​មាត់​នៅក្នុង​គណៈកម្មការ ជំនាញ​រដ្ឋសភា​និង​នៅក្នុង​ក្រសួងសាមី​។​


ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ា​រ៉ា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចុះទៅ​មូលដ្ឋាន​ភាគច្រើន គឺ​ចុះទៅ​ញុះញង់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ មិនបាន​ធ្វើ​អ្ចី​ឲ្យ​មានការ​រីកចំរើន ឬ​មាន​ផលចំណេញ​ដល់​ប្រជាពលរដ្ឋ​ទេ​។ លោក​បញ្ជាក់ថា គណបក្ស​និ​មួយៗ​មាន​ផែនការ​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន ហើយ​ការចុះ​ច្រើនដង​វា​មិន​សំខាន់​ទេ សំខាន់​ការចុះ​មូលដ្ឋាន​ទទួលលទ្ធផល ទើប​ជាការ​ប្រសើរ​។​


តាម​លោក យ៉ា​រ៉ា បាន​លើកឡើងថា “​នេះ​ជា​ពេលវេលា​បម្រើ​រាស្ត្រ អ​ញ្ជឹ​ង​តំ​ណា​រាស្ត្រ​ចុះទៅ​បំរើ​រាស្ត្រ វា​ប្រសើរ​ជាង ទោះបី​មាន​ចំនួន​តិច​ទទួលបាន​លទ្ធផល​ល្អ ប៉ុន្តែ​បើ​តំណាងរាស្ត្រ​ចុះទៅ​ញុះញង់​ចំនួន​ច្រើន​ក៏ដោយ មិន​មានន័យ​សម្រាប់​ស​ង្គ​ម​ជាតិ​ទេ​ដែរ គណបក្ស​ប្រជាជន គឺ​ចុះ​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​នៅ​ហ្នឹង​កន្លែង និង​រាយការណ៍​សហការ​ជាមួយ​រដ្ឋបាល​មូលដ្ឋាន មិនមែន​ចុះ​ដើម្បី​ញុះញង់​ទេ​៕


T-08-27-15-f-full



គណៈកម្មាធិការ​ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​ឃ្លាំមើល​រដ្ឋសភា និង​តំណាងរាស្ត្រ​នីតិកាល​ទី​៥

Post a Comment

0 Comments

Close Menu