Ad Code

ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ ករណី​ជួញដូរ​គ្រឿងញៀន

ឧត្តរមានជ័យ​ ៖ ​ជន​សង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​​អន្លង់វែង​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៥ ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន។


ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ធ្វើ​ឡើង ​ដោយ​មាន​ការ​ចង្អុល​បង្ហាញ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ពុទ្ធ សារ៉ាន់ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ និង​លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក ​ហើយ​នៅ​ក្នុង​ការ​ឃាត់​ខ្លួន​នេះ​សមត្ថកិច្ច​បាន​ដក​ហូត​​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​WY​ចំនួន​១៧​គ្រាប់ ប្រាក់​រៀល​ចំនួន​៣​សែន​រៀល​ ទូរស័ព្ទ​ដៃ​ម៉ាក​Nokia​១​គ្រឿង ​ម៉ាក​SAMSUNG.១​គ្រឿង។


លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ​ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​​នោះ ​ធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​កណ្ដាល​លើ ឃុំ​ត្រពាំងប្រីយ៍​ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ជន​សង្ស័យ​ទី​១​. ឈ្មោះ​ស៊ុន ភា​រុន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ត្រូវជា​ប្តី​ ទី២. ​ឈ្មោះ​ប៊ុត រ៉ានី​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​រស់នៅ​ចំណុច​កើតហេតុ​ខាងលើ។ បច្ចុប្បន្ន ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់៕


M23-08-15-u3


M23-08-15-u2


M23-08-15-u1


M23-08-15-u



ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ ករណី​ជួញដូរ​គ្រឿងញៀន

Post a Comment

0 Comments

Close Menu