ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ លោកស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលចេញចូលឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
នៅក្នុងនោះដែរ លោកស ថាវី ក៏បានអំពាវនាវទៅដល់ប្អូនៗ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា។
ការអំពាវនាវរបស់លោកអភិបាលខេត្តធ្វើឡើងនៅក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូនិងប្អូនៗសិស្សានុសិស្សនៅក្នុងក្រុងសំរោង ដែលត្រៀមប្រឡងបាក់ឌុបនៅថ្ងៃស្អែកនេះ៕
អភិបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលឆ្លងដែនចេញចូលប្រទេសថៃ ត្រូវធ្វើការប្រុងប្រយ័ត្ន
0 Comments