Ad Code

ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ ប្រគល់​អំណោយ​សប្បុរសធម៌​ ដល់​អង្គការ​សង្គ្រោះ​ជនពិការ និង​កុមារ​កំព្រា​កម្ពុជា

ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៥ ដោយមាន​ការ​អនុញ្ញាត និង​ជំនួសមុខ​ឲ្យ​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែ​ត លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ បាន​ដឹកនាំ​សមា​ជិក សមាជិកា ចុះ​ចែក​អំណោយ​ជូន​ដល់​អង្គការ​សង្គ្រោះ​ជនពិការ និង​កុមារកំព្រា ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ដែល​មាន​ជន​ចាស់ជរា ចំនួន​៧​នាក់ ជនពិការ ២៧​នាក់ (​ក្នុងនោះ​ត្រូវការ​រទេះ​ជនពិការ​ចំនួន ៥​នាក់​) បុគ្គលិក លោកគ្រូ អ្នកគ្រូ ១១​នាក់ និង​កុមារកំព្រា ៣៧​នាក់ សរុប​៨២​នាក់។


អំណោយទាំងនេះ​រួមមាន​៖


អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់​ជូន​រទេះ​ជនពិកា​រ​ចំនួន​៥​គ្រឿង និង​ជនពិការ​២៧​នាក់ ចាស់ជរា​៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៣០,០០០​រៀល ក្រម៉ា១ និង​សា​រ៉ុង​១។


អំណោយ​របស់​លោកបណ្ឌិត ហ៊ុន ម៉ាណែត និង​លោកជំទាវ ជូន​ទៅ​អង្គការ​ថវិកា​ចំនួន​២,០០០,០០០​រៀល និង​បុគ្គលិក លោកគ្រូ អ្នកគ្រូ​ចំនួន​១១​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន ថវិកា​៥០,០០០​រៀល ក្រម៉ា១ និង​សា​រ៉ុង​១​។


-​អំណោយ​របស់​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​រួមមាន៖

1) អង្ករ ១​តោន 2) មី​យើង​១០​កេស​ធំ ស្មើ​នឹង ៦០​កេស​តូច 3) ត្រីខ ៤​កេស ស្មើ​នឹង​៤០០​កំប៉ុង 4) ទឹកត្រី ១៥​យួរ 5) ទឹក​ស៊ីអ៊ីវ ១៥​យួរ 6) ប្រេងឆា ១០​ដប ស្មើ​នឹង​១០​លីត្រ 7) អំបិល ១០​គីឡូក្រាម 8) ស្ករស ៥​គីឡូក្រាម 9) ប៊ីចេង ២​គីឡូក្រាម 10) ឆៃប៉ូវ​ផ្អែម ១០​គីឡូក្រាម 11) កន្ទេលនីឡុង ៣០ 12) សម្ភារៈ​សិក្សា​មាន កា​តាប ប៊ិក​ក្រហម​-​ខៀវ ខ្មៅ​ដៃ ជ័រលុប ក្តារឆ្នួន សៀវភៅ និង​ថវិកា​10,000​រៀល​(​ក្នុង​ម្នាក់ៗ​) សម្រាប់​ក្មួយៗ​កុមារកំព្រា ៣៧​នាក់ 13) កង់​ចំនួន ១០​គ្រឿង​។


ប្រធាន​អង្គការ​សង្គ្រោះ​ជនពិការ និង​កុមារ​កំព្រា​កម្ពុជា​លោក​ស្រី​ប៉ែន សាម៉េត​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ព្រមទាំង​លោក​បណ្ឌិត ហ៊ុន ម៉ាណែត និង​​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ ដែល​បាន​ប្រគល់​នូវ​អំណោយ​ដ៏​ច្រើន​នេះ​ដល់​អង្គការ និង​មិន​ភ្លេច​ពី​ទុក្ខ​លំបាក​របស់​ក្មួយៗ​នៅ​ពេល​នេះ​ផងដែរ៕


Nita-5-A-8-FullNita-5-A-9-FullNita-5-A-10-FullNita-5-A-11-FullNita-5-A-12-FullNita-5-A-13-Full



ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ ប្រគល់​អំណោយ​សប្បុរសធម៌​ ដល់​អង្គការ​សង្គ្រោះ​ជនពិការ និង​កុមារ​កំព្រា​កម្ពុជា

Post a Comment

0 Comments

Close Menu