Ad Code

កូន​ឈើ​ចម្រុះ​ជាង​៥០០០​ដើម​ត្រូវ​បាន​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ

កណ្ដាល​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៥​នេះ លោក ច័ន្ទ​ថេត ថា​ន​រះ ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្ដាល និង​សហការី បាន​នាំ​​​កូន​ឈើ​ចំនួន​៥៣៨០​ដើម យក​មក​ប្រគេន​ព្រះសង្ឃ នៅ​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ស្ថិតនៅ​ភូមិ​ស្រះពោធិន៌ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។


នៅក្នុង​ពិធីដាំកូនឈើ​នេះ​មានការ​ចូលរួម​ដាំពី​លោក​យាយជី តាជី​៣៣៨​នាក់​និង ព្រះសង្ឃ​៨៥​អង្គ ហើយ​កូនឈើ​ទាំងនោះ​រួមមាន​ ៖ ​គ្រញូង​,​បេង​, នាងនួន​, ធ្នង់​, កកោះ​, គគីរ​,​ឈើទាល និង​លឿង​រាជ។

ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យ​រុក្ខទិវា​៩ កក្កដា ការចូលរួម​ការពារ​បរិស្ថាន ដើម្បី​ជា​ម្លប់ និង​ទាក់ទាញ​ទឹកភ្លៀង​ជា​របាំង​ការពារ​ខ្យល់ និង​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ជាពិសេស​សម្រាប់​ព្រះសង្ឃ​សម្រាប់​ធ្វើជា​ព្រៃ​ធុតង្គ​បដិបត្តិ​ធម្ម៕


M23-08-15-n7


M23-08-15-n6


M23-08-15-n4


M23-08-15-n3


M23-08-15-n2


M23-08-15-n1


M23-08-15-n



កូន​ឈើ​ចម្រុះ​ជាង​៥០០០​ដើម​ត្រូវ​បាន​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ

Post a Comment

0 Comments

Close Menu