Ad Code

ចាប់​ចោរ​បាន​ហើយ​ញាត់​ចូល​គុក​ ភ្លេច​ចាក់​សោ ​ចោរ​រត់​គេច​ខ្លួន​បាត់

ភ្នំពេញ​ ៖​ ជនសង្ស័យ​ករណី​លួច​កង់​ម្នាក់​បាន​រត់គេច​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​កាល​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៥ ដោយសារតែ​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច​មិន​បាន​ចាក់​​​សោ​ទ្វារ​គុក។


សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឫស្សីកែវ​ធ្វើ​ការ​ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥ រួច​យក​ទៅ​ប្រគល់​ជូន​មន្ត្រី​នៅ​អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ។ ប៉ុន្តែ​ដោយសារតែ​ការ​ធ្វើ​ប្រហែស​របស់​មន្ត្រី ដែល​មិនបាន​ចាក់សោ​ទ្វារ​គុក​ធ្វើ​ឲ្យ​ជនសង្ស័យ​នោះ​មានឱកាស​រត់​គេច​ខ្លួន​បាត់​កាលពី​ព្រឹក​មិញ​នេះ​តែម្ដង។ ករណី​នេះ សមត្ថកិច្ច​កំពុង​លាក់​អត្តសញ្ញាណ​ជនសង្ស័យ ដោយ​មិនបាន​បង្ហើប​ឲ្យ​ដឹង​នៅឡើយ​ទេ។


សេចក្ដីរាយការណ៍​បន្ត​ទៀត​ថា ករណី​នេះ​សមត្ថកិច្ច​នគរបាល​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​បាន​បន្ទោស​លើ​សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សីកែវ​ថា​យក​ជនសង្ស័យ​បញ្ចូល​គុក​ហើយ​មិន​ព្រម​ចាក់សោ​ទ្វារ។ ចំណែក​ខាង​សមត្ថកិច្ច​ប៉ុស្តិ៍​ក៏​បន្ទោស​ខាង​អធិការ​វិញ​ថា ខាង​ខ្លួន​បាន​យក​ទៅ​ប្រគល់​ឲ្យ​ខាង​អធិការ​ហើយ តែ​មន្ត្រី​ខាង​អធិការ​មិន​ព្រម​ចាក់សោ​ទ្វារ។

​ ​

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ជនសង្ស័យ​បាន​រត់គេច​ចេញពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដោយសារតែ​ការ​ធ្វើ​ប្រហែស​របស់​មន្ត្រី​នៅ​ទីនោះ។ លើក​ទី​១. នៅ​ឆ្នាំ​២០១៤ គឺ​ជនសង្ស័យ​៣​នាក់​បាន​ហែក​គុក​រត់​គេចខ្លួន​បាន​សុវត្ថិភាព លើក​ទី​២. គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា​នេះឯង​៕​



ចាប់​ចោរ​បាន​ហើយ​ញាត់​ចូល​គុក​ ភ្លេច​ចាក់​សោ ​ចោរ​រត់​គេច​ខ្លួន​បាត់

Post a Comment

0 Comments

Close Menu