ភ្នំពេញ ៖ នៅវត្តញាណរង្សីសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៥ លោកស្រីកែវច័ន្ទស៊ុណារី ប្រធានគណៈកម្មាអនុសាខាកាកបាទក្រហមខណ្ឌជ្រោយចង្វារ បានយកលិខិតថ្លៃងអំណរគុណ ប្រគេនដល់ព្រះតេជគុណសុវណ្ណជោតិឃឹមសម្បត្តិ ប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តញាណរង្សី ដែលបានជួយឧបត្ថម្ភទេយ្យទាននិងថវិការសរុបជាទឹកប្រាក់ចំនួនជាង៨លានរៀល ដល់គណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ។
ការឧបត្ថម្ភទេយ្យទាននិងថវិកានេះ កាលពីរយៈពេលកន្លងមក ជាប្រយោជន៍ជួយដល់អនុសាខាដើម្បីរួមចំណែក ជួយទ្រទ្រង់សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ក្នុងការកាត់បន្ថយ និងសំរាលទុក្ខលំបាកវេទនា របស់ប្រជាពលរដ្ឋ ងាយរងគ្រោះ នានានៅក្នុងខណ្ឌជ្រោយចង្វារ។
លោក ស្រីកែវច័ន្ទស៊ុនណារី បានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ បំផុតប្រគេនចំពោះព្រះតេជគុណសុវណ្ណជោតិឃឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ដែលជានិច្ចកាលព្រះតែងតែកៀរ គររកជំនួយពីសប្បុរសជនផ្សេងៗ មកជួយឧបត្ថម្ភដល់ជនងាយរងគ្រោះផ្សេងៗនៅគ្រប់ទីកន្លែង ពិសេសឧបត្ថម្ភដល់អនុសាខាកាកបាទក្រហមខណ្ឌនានា សាខាកាកបាទក្រហមរាជធានី និងកាកបាទក្រហមកម្ពុជាជាដើម។
នាឱកាសនោះ ព្រះតេជគុណ សុវណ្ណជោតិឃឹម សម្បត្តិ ក៏ជ័យន័តោប្រោះព្រំទឹកមន្តសេរីសួរស្តីចំពោះក្រុមការងារកាកបាទក្រហមខណ្ឌជ្រោយចង្វារផងដែរ៕
អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ប្រគេនលិខិតថ្លែងអំណរគុណដល់ព្រះតេជគុណសុវណ្ណជោតិឃឹមសម្បត្តិ
0 Comments