Ad Code

សាំង សុ​ម៉ាលី​ដែ​ត ត្រូវ​ម្ចាស់​ហាង​ទេពី​ ចោទ​ថា​បោក​យក​សម្លៀកបំពាក់​២០​កំប្លេ​

ភ្នំពេញ ៖ អតីត​ម្ចាស់​ពានរង្វាន់​តារាចម្រៀង​សាកល​ថ្នាក់​ជាតិ​ អ្នកនាង​សាំង សុ​ម៉ាលី​ដែ​ត​ ត្រូវជា​ចៅស្រី​បង្កើត​របស់​លោកយាយ ចេក ម៉ាច ជា​អ្នកចម្រៀង​យីកេ​ដ៏​ល្បីល្បាញ​ កាលពី​ជំនាន់​ដើម​បន្ទាប់ពី​ផ្អាក​ពី​ការងារ​សិល្បៈ​ទាំងស្រុង​ ទៅ​រស់នៅ​សាង​សុភមង្គល​ស្នេហ៍​ជាមួយ​ស្វាមី​ជា​ច្រើន​ឆ្នាំ​ឯ​សហរដ្ឋអាមេរិក​យ៉ាង​សុខ​ស្រួល​មក​នោះ​ ឥឡូវ​ត្រូវ​រង​ការ​ចោទ​ ពី​សំណាក់​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​ទេពី​ថា សាំង សុ​ម៉ាលី​ដែ​ត ធ្លាប់​បោក​យក​សម្លៀកបំពាក់​២០​កំប្លេ​ ទៅ​ស្លៀក​ តែ​បែរ​ជា​មិន​ឲ្យ​លុយ។


ថ្មីៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​ហ្វេស​ប៊ុក​ ត្រូវ​បាន​ទស្សនិកជន​ប្រទះឃើញ​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​ទេពី​សរសេរ​សា​បង្ហោះ​ជា​សាធារណៈ ​ដៀល​អតីត​តារាចម្រៀង​សាំង​ សុ​ម៉ាលី​ដែ​ត ដោយ​ចំៗ​ថា ស្អាតបាត​ណាស់​ តែ​ចរិត​អន់​យក​សម្លៀកបំពាក់​ពី​ហាង​គេ​រាប់​ឆ្នាំទៅ​ច្រៀង ធ្វើ​មិនដឹង ។ តើ​អ្នកជា​មនុស្ស​បែប​ណា​២០​កំប្លេ​ អូន​រស់នៅ​ស្រុក​គេ​យ៉ាង​មាន​សេចក្ដីសុខ …….។


ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ដំបូង​គាត់​(​សុ​ម៉ាលី​ដែ​ត )​អាសា​យក​សម្លៀកបំពាក់​ខ្ញុំ​ឡើង​ឆាក់​ណាស់​ដ៏​ពេល​គាត់​ត្រូវការ​ទៅ​ក្រៅប្រទេស ​គាត់​ក៏​ថា ​ជួល​សម្លៀកបំពាក់​ស្លៀក​ដោយ​ឲ្យ​ខ្ញុំ​រាប់​ឲ្យ​គាត់ ហើយ​គាត់​ជួល​ដូចជា​ឲ្យ​ខ្ញុំ​៤០$ ក្នុង​១ខែ​ដ៏​ជើង​ក្រោយ​ទៀត​ ក៏​ប្រាប់​ថា​ បង​ខ្ញុំ​ត្រូវការ​សម្លៀកបំពាក់​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ទៀត​ ខ្ញុំ​ក៏​រៀបចំ​ឲ្យ​គាត់​ទាំង​ថ្មី​ទាំង​ចាស់​ជិត​២០​កំប្លេ​ឲ្យ​ខ្ញុំ​ដូចជា​៥០$។


តាមរយៈ​សារ​ដដែល​នោះ​ ត្រូវ​បាន​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​ទេពី​បន្ថែម​ថា បើ​រហូត​មក​ទល់​ពេលនេះ​មាន​រយៈពេល​ប្រហែល​ជិត​៣​ឆ្នាំ​ហើយ ខ្ញុំ​ព្យាយាម​ទាក់ទង​ទៅ​គាត់​ដែល​តែ​ទាំង​ម៉ាក់​ប៉ា​គាត់ និង​គាត់​នៅ​ស្រុក​គេ​និង​ធ្វើ​មិនដឹង​គួរ​ណាស់ គាត់​តើ​ត្រូវ call​មក​ប្រាប់​ខ្ញុំ​បើ​អត់​ប្រាប់​មក​ខ្ញុំ​ឲ្យ​ខោអាវ​នេះ​តែ​គាត់​គ្មាន​ភាព​ថ្លៃថ្នូរ​ទេ​យក​របស់​គេ​ ហើយ​ធ្វើ​មិនដឹង​មិន​គិតថា ជា​កំលាំង​ញើស​ឈាម​គេ​ទេ …..។


យ៉ាងណាមិញ​ជុំវិញ​រឿងរ៉ាវ​នៃ​ចោទប្រកាន់​ ពី​សំណាក់​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​ទេពី​ទៅលើ​អតីត​តារាចម្រៀង​អ្នកនាង សាំង សុ​ម៉ាលី​ដែ​ត នេះ​ដែរ​យើង​ក៏​មិនទាន់​អាច​សន្និដ្ឋាន​បានទេ​ថា តើ​វា​ជា​រឿង​ពិត​ឬមួយ​យ៉ាងណា​នៅឡើយ​ទេ​ ខណៈ​ពេលនេះ​យើង​មិនទាន់​មានការ​ភ្លឺ​ណាមួយ​ពី​អ្នកនាង សាំង សុ​ម៉ាលី​ដែត​នោះ៕


Nita-22-67-Full Nita-22-68-Full


Nita-22-69-Full


Nita-22-70-Full




សាំង សុ​ម៉ាលី​ដែ​ត ត្រូវ​ម្ចាស់​ហាង​ទេពី​ ចោទ​ថា​បោក​យក​សម្លៀកបំពាក់​២០​កំប្លេ​

Post a Comment

0 Comments

Close Menu