Ad Code

អគ្គិភ័យ​លេប​ត្របាក់​អស់​ផ្ទះ​១​ខ្នង​ និង​ខូចខាត​ទ្រព្យ សម្បត្តិ​ជាច្រើន​ទៀត​(Update)

សៀមរាប ៖ ផ្ទះ​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​អុច​ធូប​ នៅ​ថ្ងៃសីល​ហើយ​ចុះទៅ​អង្គុយ​នៅផ្ទះ​បាយ​ដោយ​មិនបាន​ប្រុងប្រយ័ត្ន។


ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​ថ្ងៃទី​២២​ ខែសីហា ឆ្នាំ​២០១៥​ក្នុងភូមិ​ថ្មី សង្កាត់​ស្វាយ​ដង្គំ​ក្រុង​សៀមរាប ខេត្តសៀមរាប។


សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​គាត់​បាន​អុជ​ធូប​នៅ​លើ​ផ្ទះ​ ព្រោះ​ជា​ថ្ងៃសីល ហើយ​ក៏​ចុះ​មក​ក្រោមផ្ទះ​ រួច​ដើរទៅ​ផ្ទះបាយ​ដើម្បី​ធ្វើ​ម្ហូប។ សាក្សី​បន្ត​ថា គាត់​បានឃើញ​ផ្សែងហុយ​ចេញ​ពី​លើ​ផ្ទះ​ រួច​ក៏​ផ្អើលឆោឡោ តែ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់​ក្លាយ​ជា​ផេះផង់ ដោយ​រថយន្ត​អគ្គិភ័យ​មក​ជួយ​ពន្លត់​មិន​ទាន់។ លោក​អនុសេនីយ៍ទោ ស៊ូ វ៉ាន់​ដេ​ត នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្វាយដង្គំ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើតឡើង​ដោយសារ​ភ្លើង​ធូប​ដែល​ម្ចាស់ផ្ទះ​អុជ​ហើយ​ចុះ​មក​ផ្ទះបាយ​មិនបាន​ប្រយ័ត្ន​ក៏​ឆាបឆេះ​តែ​ម្តង។ លោក​បន្ត​ថា ម្ចាស់ផ្ទះ​មានឈ្មោះ​នឹម សឿ​ម ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​មុខរបរ ធ្វើស្រែ។ លោក​បន្ត​ថា ទ្រព្យសម្បត្តិ​ខូចខាត​រួមមាន ផ្ទះ​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង​ទំហំ​៦×៧ ,​លុយ​ចំនួន​១​ម៉ឺន​ដុល្លារ ,​លុយ​ខ្មែរ​៤​លាន​រៀល​,​មាស​២​ដំឡឹង​,​ប្លង់ដី​១០​ច្បាប់​,​និង​សម្ភារៈ​មួយ​ចំនួន​ទៀត។ លោក​បន្ថែម​ទៀត​ថា នៅក្នុង​ហេតុ​ការ​នោះ​ដែរ​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ហើយក៏​មិន​មាន​ឆាបឆេះ​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​នោះ​ទេ ហើយ​នៅក្នុង​ហេតុការណ៍​នោះ​ដែរ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ខេត្តសៀមរាប​ ចំនួន​២​គ្រឿង៕


Nita-22-57-Full


Nita-22-58-Full


Nita-22-59-FullNita-22-60-Full




អគ្គិភ័យ​លេប​ត្របាក់​អស់​ផ្ទះ​១​ខ្នង​ និង​ខូចខាត​ទ្រព្យ សម្បត្តិ​ជាច្រើន​ទៀត​(Update)

Post a Comment

0 Comments

Close Menu