Ad Code

នៅ​ខេត្ត​កំពង់ចាម ក្នុង​១​ថ្ងៃ​ គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​២​លើក​​

កំពង់ចាម ៖ ក្នុង​រយៈពេល​១​ថ្ងៃ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ចំនួន​២​លើក បណ្ដាល​ឲ្យ​មនុស្ស​​១​នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ រីឯ​២​នាក់​ទៀត​រង​របួស ​ព្រមទាំង​ខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង ​និង​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ស្រុក​២ នៅ​ខេត្ត​កំពង់ចាម។​


លោក កែវ ស៊ា​ង​ហន អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥​ វេលា​ម៉ោង​១៥​និង​២៥​នាទី ​នៅ​លើ​ផ្លូវជាតិ​លេខ​៧​ ស្ថិត​ក្នុង​ភូមិ​អំពិល​លើ ​ឃុំ​ខ្វិត​ធំ ​ស្រុក​ព្រៃ​ឈរ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​បង្ក​ដោយ​រថយន្ត​ហាយ​ឡែ​ន​ឌើ​រ ​ពណ៌ស​ ពាក់​ស្លាក​លេខ​2AF7861​ បើកបរ​ដោយ​ឈ្មោះ អ៊ី គឹម​ស្រ៊ា​ន ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្គន់​ ឃុំ​សូ​ទិព្វ ​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ បើក​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច។​


លោក​អធិការ​បន្ត​ថា ពេល​មក​ដល់​កន្លែង​កើតហេតុ​​ឈ្មោះ​ សេង ​យ៉េ​ង ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​អំពិល​ធំ​ ឃុំ​ខ្វិត​ធំ​ ស្រុក​ព្រៃ​ឈរ​ បាន​បើក​ម៉ូតូ​C100​កូរ៉េ ​ពណ៌​ក្រហម ​គ្មាន​ស្លាក​លេខ​ បាន​ជិះ​ចេញ​ពី​ហាង​កាហ្វេ​មិនបាន​មើល​មុខ​ក្រោយ​ ក៏​ត្រូវ​រថយន្ត​ខាងលើ​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ឈ្មោះ សេង យ៉េ​ង ស្លាប់​នៅ​កន្លែង​កើតហេតុ​តែម្ដង។​


ចំណែក​អ្នក​បើក​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ចាត់ការ​តាម​ផ្លូវ​ច្បាប់។​ នៅ​ថ្ងៃ​ទី​២១​សីហា​នេះ​ដែរ​ ក៏​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើក​ទៀត​នៅ​ស្រុក​ស្ទឹងត្រង់​រវាង​រថយន្ត​ និង​រថយន្ត​ផង​ដែរ។​


លោក ​ជា​ ធា​រិ​ទ្ធ​ អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២១​សីហា វេលា​ម៉ោង​២១​និង​០៥​នាទី ​ចំណុច​ផ្លូវបំបែក​នៅ​ព្រះអង្គ​គុ​ហ៌ ​ស្ថិតនៅ​ភូមិ​បឹង​កេត​លើ ​ឃុំ​ព្រែកកក់ ​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ករ​ដោយ​រថយន្ត​នីសា​ន់​ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ថេ​ង ស៊ា​ង​ហាក់ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ទីលំនៅ​នៅ​ភូមិ​ព្រែក​សង្កែ​ ឃុំ​ពាម​ប្រធ្នោះ ​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ បាន​ប៉ះទង្គិច​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​ចំណុះ​២​តោន​កន្លះ ​ពាក់​ស្លាក​លេខ​3A3932​ បើកបរ​ដោយ​ឈ្មោះ ឈិន ប៉េង​ស៊ា​ង​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​បែក​អន្លូង​ ឃុំ​អាំ​រក្ស​ត្នោត ​ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​ ជា​រថយន្ត​សម្អាងការ ​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​(​ច្រាស​ទិស​គ្នា​)។​


លោក​អធិការ​បាន​បញ្ជាក់​ថា ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ភាគី​ទាំង​សង​ខាង​បាន​រង​របួស ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ​រីឯ​រថយន្ត​ទាំង​២​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិ​វិធី​ច្បាប់៕​


 


Pisey-2015-08-22-full-J


Pisey-2015-08-22-full-J1


Pisey-2015-08-22-full-J3


Pisey-2015-08-22-full-J5



នៅ​ខេត្ត​កំពង់ចាម ក្នុង​១​ថ្ងៃ​ គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​២​លើក​​

Post a Comment

0 Comments

Close Menu