Ad Code

ជិះ​ម៉ូតូ​ធ្លាក់​ចូល​ប្រឡាយ​រង​របួស​ខ្លួនឯង ស្រែក​ឆោឡោ​ប្រាប់​គេ​ថា​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​វិញ​

កំពង់ឆ្នាំង ៖ កាល​វេលា​ម៉ោង​១២​និង​២០​នាទី ឈាន​ចូល​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវ​កោង ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​អ​ញ្ចាញ ឃុំ​ស្វាយជ្រំ ស្រុក​រលារ​ប្អៀ​រ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង ដោយ​យុវជន​ម្នាក់​របួស​បែក​ក្បាល​និង​បាក់ធ្មេញ​អស់យ៉ាង​ដំណំ ដោយសារ​ឥទ្ធិពល​នៃ​ទឹក​ប្ដូរ​និស្ស័យ បាន​បើក​ម៉ូតូ​លឿន​នៅ​ពេល​យប់ រេ​ចង្កូត​ទៅ​បុក​នឹង​បង្គោល​ស្លាក​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ធ្លាក់​ប្រឡាយ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ។


មន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រលារ​ប្អៀ​រ​បាន​ឲ្យ​ដឹង​ថា តាម​សំដី​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​នេះ​ឈ្មោះ ម៉ន កុសល អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ពោធិ​ម្រះ ឃុំ​ចក ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។


មន្ត្រី​នគរបាល​រូប​នេះ​បន្ត​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​រូបគេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ពណ៌​ក្រហម ម៉ាកវ៉េវ ម្នាក់ឯង ដោយ​ធ្វើដំណើរ​ចេញពី​ក្រុង​កំពង់ឆ្នាំង ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ពេល​មកដល់​ចំណុច​កើតហេតុ​ជា​ចំណុច​ផ្លូច​កោង កាច់ចង្កូត​មិនទាន់​ ក៏​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ផ្លាក​គណបក្ស បណ្ដាល​ឲ្យ​ម៉ូតូ ​និង​មនុស្ស​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​រង​របួស​ធ្ងន់​តែម្ដង។ នៅ​យប់​កើតហេតុ​នោះ មិន​ដឹង​ថា​ជនរងគ្រោះ​ទៅ​ដេក​នៅ​ទីណា​នោះ​ទេ លុះ​ព្រឹក​ឡើង គេ​បាន​ដើរ​ប្រាប់​ប្រជាពលរដ្ឋ​ថា ​រូប​គេ​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​កាលពី​យប់មិញ​នៅ​ចំណុច​កើតហេតុ​ខាងលើ។ តែ​នៅ​ពេល​ដែល​សមត្ថកិច្ច​ហៅ​ទៅ​សួរ​នាំទៅ ទើប​គេ​ប្រាប់​ថា គឺ​រូបគេ​ជិះ​ម៉ូតូ​បុក​បង្គោល​ផ្លាក ហើយ​ធ្លាក់​ចូល​ប្រឡាយ​ដោយ​ខ្លួនឯង បន្ទាប់​មក​សមត្ថកិច្ច​ក៏បាន​ឲ្យ​ជនរងគ្រោះ​នាំទៅ​មើល​កន្លែង​កើតហេតុ ទើប​ឃើញ​ម៉ូតូ​របស់​គេ​នៅ​ក្នុង​ប្រឡាយ​នោះ។​


ក្រោយមក​ សមត្ថកិច្ច​បាន​អូស​យក​ម៉ូតូ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយជ្រំ និង​បាន​យក​ជនរងគ្រោះ​ទៅ​លាង​របួស​នៅ​មណ្ឌល​សុខភាព រួច​ទំនាក់ទំនង​រក​ក្រុម​គ្រួសារ​ដើម្បី​មក​យក​ជនរង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ព្យាបាល​របួស​បន្ត៕


Pisey-2015-08-22-full-W


Pisey-2015-08-22-full-W1


Pisey-2015-08-22-full-W5


Pisey-2015-08-22-full-W7


Pisey-2015-08-22-full-W9




ជិះ​ម៉ូតូ​ធ្លាក់​ចូល​ប្រឡាយ​រង​របួស​ខ្លួនឯង ស្រែក​ឆោឡោ​ប្រាប់​គេ​ថា​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​វិញ​

Post a Comment

0 Comments

Close Menu