Ad Code

រថយន្ត​តាកូម៉ា ព្រលះ​អាសង់​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​៤នាក់រងរបួសធ្ងន់ ២នាក់​រង​របួស​ស្រាល

កំពង់ស្ពឺ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ត​តាកូម៉ា បុកអាសង់ C125 ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស​៤នាក់​រង​របួស​ធ្ងន់ និង​២​នាក់​ទៀត​រង​របួស​ស្រាល។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ម៉ោង១៦និង៥០នាទី ល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវ៤១  ភូមិទូករទេ ឃុំលំហាច់ ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ។


សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្តដែល​បុក​ជា​មួយ​ម៉ូតូនោះ​ពាក់​ស្លាក​លេខ ភ្នំពេញ2A-2547 ពណ៌ទឹកប្រាក់ ទី១ឈ្មោះ ហ៊ួន លីម អាយុ៥៨ឆ្នាំ មុខរបរ​អាជីវកម្ម​រស់​នៅ​ភូមិ​វត្តភ្នំ ឃុំភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ជា​អ្នក​បើកបរ​រងរបួសស្រាល ទី២ឈ្មោះ ហ៊ីម ភេទប្រុស អាយុ៣៥រងរបួសធ្ងន់ ទី៣ឈ្មោះ មាន ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសស្រាល។ ចំណែក​ម៉ូតូ​ពាក់ស្លាកលេខ ភ្នំពេញ1CI-9778 បើកបរ​ដោយ​ឈ្មោះ សុំ រិទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់​នៅ​ភូមិថ្មី  ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល រង​របួស​ធ្ងន់​បាក់​ភ្លៅ​ខាង​ឆ្វេង។


ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ៕


T-08-22-15-ff-full


T-08-22-15-fff-full


T-08-22-15-ffff-full



រថយន្ត​តាកូម៉ា ព្រលះ​អាសង់​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​៤នាក់រងរបួសធ្ងន់ ២នាក់​រង​របួស​ស្រាល

Post a Comment

0 Comments

Close Menu