ព្រះសីហនុ ៖ គូរឲ្យចាប់អារម្មណ៍បំផុតនៅពេលដែលគេដឹងថា ក្រុមហ៊ុនលាយស៊ីម៉ង់(K,cement)ដ៏ធំមួយមានទីតាំងនៅខាងមុខ វត្តជោតញាណ(ហៅវត្តក្រោម) ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់លេខ៣ ក្រុង ព្រះសីហនុបានបើកដំណើរការធ្វើអាជីវកម្មអស់រយៈពេលជាងមួយឆ្នាំមកហើយនៅមិនទាន់មានច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវនៅឡើយ ជាហេតុធ្វើមានការរិះគន់ពីសំណាក់មហាជនទូទៅយ៉ាងចាស់ដៃផងដែរ ចំពោះការអនុវត្តន៍ច្បាប់របស់មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋជាច្រើនរស់នៅតំបន់វត្តក្រោមបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា មកដល់ពេលនេះរយៈពេលជាងមួយឆ្នាំមកហើយដែលក្រុមហ៊ុនលាយស៊ីម៉ងត៍(K,cement)ខាងលើនេះបើកដំណើរការធ្វើអាជីវកម្ម។ជារៀងរាល់ថ្ងៃ គេតែងតែឃើញរថយន្តរបស់ក្រុមហ៊ុនជាច្រើនគ្រឿងដែលគេសង្ស័យថា ដឹកកាកសំណល់ចំហេះធ្យូងថ្មមកពីរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មស្រុកស្ទឹងហាវមកកែច្នៃធ្វើជាស៊ីម៉ងត៍ ហើយកាក សំណល់ទាំងនោះមិនត្រូវបានគេធ្វើការខ្ចប់វិចទុកដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនោះទេ គឺទុកនៅកណ្ដាលវាលហាលភ្លៀងហាលខ្យល់ ជាហេតុធ្វើឲ្យនៅពេលមានភ្លៀងម្តងៗទឹក ភ្លៀងបានហូរ នាំយកកាកសំណល់ទាំងនោះចាក់ចូលទៅក្នុងអូរហើយអាចហូរបន្តទៅកាន់បឹងព្រែក ទប់ដែលជាបឹងស្តុបទឹកស្អាតសំរាប់មនុស្សទូទៅក្នុងក្រុង.ខេត្តព្រះសីហនុប្រើប្រាស់ជាប្រចាំហើយបរិស្ថានទឹកបឹងប្រឈមនិងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។
ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានធ្វើការសំណូមពរទៅដល់ថ្នាក់ដឹកនាំអាជ្ញាធរក្រុង.ខេត្តព្រះសីហនុមេត្តាចុះមកពិនិត្យមើលជាក់ស្តែងទីតាំងកាដ្ឋានក្រុមហ៊ុនមួយនេះដើម្បីមានវិធានការតាមផ្លូវច្បាប់ តែបើមិនអញ្ចឹងទេនោះ ច្បាស់ជាវីវរហើយពីព្រោះគេមិនដឹងថា បើសិនជាមានកាកសំណង់ធ្យូងថ្មហូរ ចាក់ចូលទឹកបឹងព្រែទប់មែននោះ មិនដឹងថា វាអាចបង្កផលប៉ះពាល់ក្នុងកំរិត ណានោះទេដល់ សុខភាព មនុស្សទូទៅ។
លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុបានប្រាប់ឲ្យ ដឹងថា ក្រុមហ៊ុនលាយស៊ីម៉ងត៍(K,cement)ខាងលើនេះដូចជាមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ ទេពិព្រោះរាល់ការអនុញ្ញាតច្បាប់វាពាក់ព័ន្ធទៅ និងមន្ទីររបស់លោកជាពិនិត្យនិងសម្រេច ប៉ុន្តែសំរាប់ ក្រុមហ៊ុនមួយនេះចាប់តាំងពីរដំណើរការធ្វើអជីវកម្មរបស់ខ្លួនមកមិនដែលបានធ្វើការទំនាក់ទំនងជាមួយមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តដើម្បីសុំច្បាប់អនុញ្ញាត ឬធ្វើកិច្ចសន្យាមិនបង្ហូរកាកសំណល់ចូលទៅក្នុងបឹង ដូចដែលមានចែងក្នុង សជណលេខ៤៩៨ចុះថ្ងៃទី១១ខែឧសភាឆ្នាំ២០១២ របស់រាជរដ្ឋាភិ បាល នោះដែរ។ ជាមួយគ្នានេះលោក ប្រធានមន្ទីរ ឧស្សាហកម្មនិងសិប្បកម្មខេត្តព្រះសីហនុបានបញ្ជាក់ ថា លោក និងដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យជាក់ស្តែងទីតាំងក្រុមហ៊ុនខាងលើរូចហើយធ្វើលំអិត ដាក់ជូន ថ្នាក់ឲ្យជ្រាប់និងសុំគោលការណ៍បិទកា ដ្ឋានមួយនេះជាបណ្ដោះអាសន្នដើម្បីអនុវត្តន៍ តាម នីតិវិធីនៃច្បាប់៕
ក្រុមហ៊ុនលាយស៊ីម៉ងត៍(K,cement)បើកដំណើរការអាជីវកម្ម រយៈពេលជាងមួយឆ្នាំមកហើយ
0 Comments