Ad Code

ព្រះសង្ឃ​ដូនជី​តាជី​បាន​ដាំ​ឈើ​គ្រប់​ប្រភេទ​៥៣៨០​ដើម​ នៅ​ស្រុក​ពញា​ឭ​

កំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៥​នេះ លោក ច័ន្ទ​ថេត ថា​ន​រះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្ដាល និង​សហការី បាន​នាំ​កូនឈើ​ចំនួន​៥៣៨០​ដើម យក​មក​ប្រគេន​ព្រះសង្ឃ នៅ​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅ​ភូមិ​ស្រះ​ពោធិ​ន៌ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។


នៅក្នុង​ពិធី​ដាំ​កូនឈើ​នេះ​គេ​សង្កេតឃើញ​មានការ​ចូលរួម​ដាំ​ពី​លោក​យាយជី តាជី​៣៣៨​នាក់​និង ព្រះសង្ឃ​៨៥​អង្គ ហើយ​កូនឈើ​ទាំងនោះ​រួមមាន គ្រញូង​,​បេង​, នាងនួន​, ធ្នង់​, កកោះ​, គគីរ​,​ឈើ​ទាល និង​លឿង​រាជ។


ដែល​ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យ​រុក្ខទិវា​៩ កក្កដា ការចូលរួម​ការពារ​បរិស្ថាន ដើម្បី​ជា​ម្លប់ និង​ទាក់ទាញ​ទឹកភ្លៀង​ជា​របាំង​ការពារ​ខ្យល់ និង​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ជាពិសេស​សម្រាប់​ព្រះសង្ឃ​សម្រាប់​ធ្វើជា​ព្រៃ​ធុតង្គ​បដិបត្តិ​ធម៌។


លោក ច័ន្ទ​ថេត ថា​ន​រះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្ដាល​បាន​លើកឡើង ថា​ការ​ដាំ​ឈើ​នៅក្នុង​នៅ​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ​នៃ​ព្រះរាជា  ណាចក្រ​កម្ពុ​ជានា​ថ្ងៃនេះ ធ្វើឡើង​ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា ៩​កក្កដា និង​លើកកម្ពស់​ស្មារតី​ដល់  ព្រះសង្ឃ​ដូនជី​តាជី​ស្រឡាញ់​ព្រៃឈើ និង​ចូលរួម​បំផុស​ដល់​ពុទ្ធបរិស័ទ​លើ​វិស័យ​ព្រៃឈើ​ក្នុង​ការ​ចូលរួម​កែលំអ បរិស្ថាន​ជាតិ​និង​បាន​លើកកម្ពស់​ដល់ ទីធ្លា ក្នុង​ពុទ្ធ​មណ្ឌល​វិបស្សនាធុរៈ ឲ្យ​មាន សោ​ភណ្ឌ​ភាព​ស្រស់​បំព្រង​ធានា​ដល់​ម្លប់ សម្រាប់​ព្រះសង្ឃ​ដូនជី​តាជី សម្រាក​លំហែកាយ និង​ធ្វើជា​ព្រៃ​ធុតង្គ​បដិបត្តិ​ធម៌​ថែមទៀត​ផង​ដែរ។


នាយ​ខណ្ឌ​បាន​បន្ត​ថា កូនឈើ​យក​មក​ដាំ​ពេលនេះ ដើម្បី​រួមចំណែក​ក្នុង កិច្ច​ថែរក្សា ការពារ បរិស្ថាន​ឲ្យ​បាន​ល្អ និង​បង្កើន​សោភ័ណភាព ប្រកបដោយ ពណ៌​បៃតង​ស្រស់ បំព្រង និង​កាត់បន្ថយ​ជាតិពុល​ក្នុង​បរិយាកាស ដែល​ជា​កាក សំណល់ បញ្ចេញ​ពី គ្រឿងចក្រ យានយន្ត​តូច​-​ធំ​គ្រប់​ប្រភេទ។


មិនតែប៉ុណ្ណោះ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្ដាល ​ដែល​បាន​យក កូនឈើ ៥៣៨០​ដើម​បាន​សម្ដែង​ក្តី​រីករាយ​ចំពោះ​ព្រះសង្ឃ​ដូនជី​តាជី​ ដែល​បាន​យកចិត្តទុកដាក់​នាំ សហការ​ជាមួយ​កំលាំង​រដ្ឋា​បាល​ព្រៃឈើ ក្នុង​មូលដ្ឋាន សម្រាប់​ដាំ នា​ពេល​នេះ ក្នុង​នោះ​ជា​រៀងរាល់​ឆ្នាំ​ក៏ បាន​សង្កេតឃើញ​មានការ​ដាំ​តាម​នៅ ទី​សាធារណៈ​ជាច្រើន​និង​ទី​អារាម​ផង​ដែរ៕



Nita-24-A-10-FullNita-24-A-11-FullNita-24-A-12-Full


Nita-24-A-13-Full




ព្រះសង្ឃ​ដូនជី​តាជី​បាន​ដាំ​ឈើ​គ្រប់​ប្រភេទ​៥៣៨០​ដើម​ នៅ​ស្រុក​ពញា​ឭ​

Post a Comment

0 Comments

Close Menu