Ad Code

រថយន្ត​ដឹក​ទំនិញ​ចុះ​ចំណោទ​ក្រឡាប់​ស្លាប់​មនុស្ស​២​នាក់​ និង​របួសធ្ងន់​ម្នាក់

កោះកុង​ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣និង៥​នាទី​ល្ងាច ​​ថ្ងៃ​ទី​២៣ ខែ​សីហា ​ឆ្នាំ​២០១៥​ ដោយ​មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​គេ​ដឹង​ថា​ ជា​របស់​ក្រុមហ៊ុន​កៀ​ធី​ បាន​បើក​ចុះ​ចំណោទ​ដាច់​ប្រាំង​​​ រួច​រេ​ចង្កូត​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាមៗ​ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម​ ស្រុក​កោះកុង ខេត្ត​កោះកុង។


បើ​តាម​សាក្សី​ ដែល​បាន​ឃើញ​ហេតុការណ៍​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹកទំនិញ​ម៉ាក​យី​ឌុប ​ពណ៌​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B.3943​​ បើក​ពី​លិច​មក​កើត ស្រាប់តែ​មកដល់​ចំណុច​កើតហេតុ រថយន្ត​បាន​ចុះ​ចំណោទ​យ៉ាង​លឿន ប្រហែលជា​ដាច់​ហ្វ្រាំង​ក៏បាន​រេ​ចង្កូត​កាច់​ក្រឡាប់​តែ​ម្តង។ សាក្សី​បាន​បន្ត​ថា ​រថយន្ត​ខាង​លើ​ជា​របស់​ក្រុមហ៊ុន​កៀ​ធី​គ្រុប បើកបរ​ដោយ​ឈ្មោះ យ៉ាន់ រី​ណែ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ចេក​ធ្លក ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្ត​ព្រៃវែង (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​) និង​អ្នក​រួម​ដំណើរ​ឈ្មោះ​អ៊ូ វ៉ុន​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ ​មាន​ទីលំនៅ​ភូមិ​ព្រៃ​សណ្ដែក ឃុំ​ព្រៃ​សន្លឹក ស្រុក​ទ្រាំង ខេត្ត​តាកែវ (​ស្លាប់​នៅ​នឹង​កន្លែង​) រួម​ទាំង​ជន​ម្នាក់ទៀត​ពុំ​ស្គាល់​ឈ្មោះ​បាន​រង​របួស​ធ្ងន់ ហើយ​សមត្ថកិច្ច​បា​ន​​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង​ដើម្បី​សង្គ្រោះ​បន្ទាន់។


ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ស្ទូច​​ ដើម្បី​ជួយ​សង្គ្រោះ​ជនរងគ្រោះ៕


M23-08-15-w1


M23-08-15-w2


M23-08-15-w3


 



រថយន្ត​ដឹក​ទំនិញ​ចុះ​ចំណោទ​ក្រឡាប់​ស្លាប់​មនុស្ស​២​នាក់​ និង​របួសធ្ងន់​ម្នាក់

Post a Comment

0 Comments

Close Menu